ភ្នំពេញ៖តារាកំប្លែងលោកបាន សំណាង ហៅពូណុយ ដែលល្បីឈ្មោះតាមបណ្ដាញសង្គមនោះបានលេចមុខក្នុងកម្មវិធីចែកGps ដល់ដៃគូអាជីវកម្ម និងសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនអិន .អេស .ហ្សេត វើលដ៍,ឯ.ក កាលពីរសៀលថ្ងៃទី២៨សីហា នៅផ្សារស្ទឹងមានជ័យថ្មី ក្រុងភ្នំពេញ ដោយតារាTik Tok រូបនេះមានFan ចោមរោមថតរូបជាមួយមិនចាញ់តារាកំប្លែងល្បីៗដ៍ទៃទៀតនាពេលបច្ចុប្បន្នឡើយ។អ្នកកំប្លែងដែលមានស្រុកកំណើតមកពីខេត្តព្រៃវែងរូបនេះបានឲ្យដឹងថាក្រុមកំប្លែងរបស់លោកដែលមានសមាជិកសរុប៣នាក់នោះបានធ្វើការឲ្យក្រុមហ៊ុនខាងលើរយៈពេល១ឆ្នាំមកហើយ និងពេលនេះបានចុះកុងត្រាថែម១ឆ្នាំទៀតពោលគឺដល់ឆ្នាំ២០២៣ ហើយក្នុងល័ក្ខខណ្ឌកុងត្រាគឺ១ខែខាងលោកផលិតរឿងកំប្លែងឲ្យក្រុមហ៊ុន៤វីដេអូដែលជាវីដេ ហើយNsz Word មិនដែលដាក់សម្ពាធមកលោកទាក់ទងការផលិតរឿងនោះថាអ្វីនោះទេហើយក៍មិនបគិត ពីViews ដែរពោលគឺប្រគល់កិច្ចការនោះឲ្យក្រុមលោកធ្វើឲ្យទំនុកចិត្តទើបការសហការណ៍គ្នាកន្លងមករលូនល្អ ហើយលោកក៍ឈានមកកុងត្រាថែម១ឆ្នាំទៀតនាពេលនេះ។


លោកសំណាង ហៅណុយ បន្ថែមថាលោកសប្បាយចិត្តដែលឃើញក្រុមហ៊ុនខាងលើកាន់តែមានការរីកលូតលាស់ទៅមុខដូចពេលនេះ ខណៈដែលក្រុមកំប្លែងរបស់នាងក៍គ្រោងជ្រើសរើសអ្នកកំប្លែងជាសមាជិកថ្មីបន្ថែមទៀតដើម្បីពង្រីកក្រុមឲ្យកាន់តែធំជាងនេះដែរនាពេលអនាគតដែលការជ្រើសរើសនោះគឺមើលទៅលើបណ្ដាញសង្គមហើយឃើញអ្នកណាមានសម្ថភាពលោកនឹងហៅមកធ្វើតេស្ដតែជំហរបស់លោកមិនយកអ្នកកំប្លែងចូលតាមខ្សែជាដាច់ខាតព្រោះលោកយល់អារម្មណ៍ផ្ទាល់ខ្លួនពីមុនមានសម្ថភាពមិនដឹងបញ្ចេញតាមណា អីចឹងលោកត្រូវការផ្ដោតលើពន្លកតារាថ្មីៗទាំងស្រីប្រុសដែលមានទេពកោសល្យកំប្លែង មិនគិតថាគាត់មកពីណានោះទេ។


ក្រៅពីពូណុយ និងសមាជិកកំប្លែងរបស់ខ្លួននោះកម្មវិធីនោះក៍មានការអញ្ជើញចូលរួមពីលោកឧកញ៉ាយ៉ន សេងហាន ,ឧកញ៉ាភិរម្យ វិចិត្រដារ៉ា ព្រមទាំងមន្រ្ដីរដ្ឋាភិបាលតំណាងក្រសួងពាក់ព័ន្ធ និងបុគ្គលិកក្រុមហ៊ុនជាច្រើនទៀតផងដែរដែលពួកគាត់បានបង្ហាញការគាំទ្រផលិតផលខាងលើ។ចំពោះលោកសំណាង ហៅពូណុយ វិញលោកបានទុកជីវិតជាពោះម៉ាយជាច្រើនឆ្នាំហើយនិងមានដំណឹងថាលោកកំពុងតែសន្សំលុយការប្រពន្ធថ្មី តែអ្នកកំប្លែងស្ងួតរូបនេះមិនប្រាប់ថាលោកទទួលបានកញ្ចប់ថវិការចំនួនប៉ុន្មានពីការចុះកុងត្រាថ្មីជាមួយក្រុមហ៊ុននេះឡើយ ដោយគ្រាន់តែថាជាតម្លៃមួយដែលលោកនិងសមាជិកក្នុងក្រុមពេញចិត្ត៕

