Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិមុនជួបជាមួយលោកស៊ីជីនពីង លោកពូទីន ថា លោកខាងលិចកំពុងបរាជ័យ

មុនជួបជាមួយលោកស៊ីជីនពីង លោកពូទីន ថា លោកខាងលិចកំពុងបរាជ័យ

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធទី៧ ខែកញ្ញាថា ប្រទេសលោកខាងលិចកំពុងបរាជ័យ ដោយសារការ ប៉ុនប៉ងឥតប្រយោជន៍ និងការឈ្លានពាន ដើម្បីដាក់ប្រទេសរុស្ស៊ីឲ្យនៅឯកោជាមួយនឹងការដាក់ទណ្ឌកម្មដែលកំពុងបំផ្លាញ សេដ្ឋកិច្ចពិភពលោក ខណៈដែលតំបន់អាស៊ីកំពុងកើន ។

លោក ពូទីន បាននិយាយថា ខ្ញុំកំពុងនិយាយអំពីជំងឺទណ្ឌកម្មដ៏ក្តៅគគុករបស់បស្ចិមប្រទេស ជាមួយនឹងការប៉ុនប៉ងដ៏សាហាវ ឃោរឃៅរបស់ខ្លួនមកលើប្រទេសដទៃទៀត ដើម្បីដកហូតអធិបតេយ្យភាព និងធ្វើឱ្យប្រទេសទាំងនោះស្ថិតនៅក្រោមចំណុះ របស់ខ្លួប។

Google

លោកពូទីនបានបន្តថា នៅក្នុងការប៉ុនប៉ងដើម្បីទប់ទល់នឹងដំណើរនៃប្រវត្តិសាស្រ្ត ប្រទេសលោកខាងលិចកំពុងធ្វើឱ្យខូច សសរស្តម្ភ សំខាន់ៗនៃប្រព័ន្ធសេដ្ឋកិច្ចពិភពលោកដែលបានសាងសង់អស់ជាច្រើនសតវត្សមកហើយ។ ទំនុកចិត្តលើប្រាក់ដុល្លារ ប្រាក់អឺរ៉ូ និងប្រាក់ស្តេលីងកំពុងធ្លាក់ចុះ។

លោកខាងលិចកំពុងព្យាយាមដាក់ឆន្ទៈរបស់ខ្លួនលើពិភពលោក ប៉ុន្តែអំណាចរបស់ពួកគេបានធ្លាក់ចុះ ដោយសារភាពផុយស្រួយ នៃកំណើនពិភពលោក។

លោកស៊ី ជីនពីង វ៉្លាឌីមៀ ពូទីន នឹងជួបគ្នានៅសប្តាហ៍ក្រោយ

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានឲ្យដឹងថា មេដឹកនាំចិនស៊ីជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូលមួយនៅ ប្រទេសអ៊ូបេគីស្ថាននៅសប្តាហ៍ក្រោយ។

មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលធ្វើឡើងនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថានចាប់ពីថ្ងៃទី១៥១៦ ខែកញ្ញា ។នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនលោក Andrei Denisov បានប្រាប់អ្នកយកព័ត៌មាន។

កិច្ចប្រជុំដែលរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងក្លាយជាការជួបប្រជុំទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំនេះ។វាក៏នឹងក្លាយជាការធ្វើដំណើរក្រៅប្រទេសលើកដំបូងសម្រាប់លោក ស៊ីជីនពីងចាប់តាំងពីថ្ងៃដំបូងនៃការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩។ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបង្កើនគោលនយោបាយការបរទេសរបស់ពួកគេកាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យសេរីនៅអាស៊ី ៕

RELATED ARTICLES