មន្ទីរបញ្ចកោណបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការចែកចាយយន្តហោះចម្បាំង F-35 បន្ទាប់ពីការរកឃើញថា វត្ថុធាតុដើមដែលប្រើប្រាស់សម្រាប់មេដែកនៅក្នុងយន្តហោះត្រូវបានផលិតនៅក្នុងប្រទេសចិន។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកញ្ញាឆ្នាំ២០២២។
ក្រុមហ៊ុនគ្រោងនឹងចែកចាយយន្តហោះចម្បាំងF-35 រហូតដល់ ១៥៣ នៅឆ្នាំ ២០២២ហើយរហូតមកដល់ពេលនេះ
បានចែកចាយចំនួន ៨៨ រួចហើយ។

ក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin បាននិយាយថា មេដែកនៅក្នុង turbomachineរបស់ F-35 ដែលជាធាតុផ្សំនៃម៉ាស៊ីនផ្តល់ថាមពលសម្រាប់បញ្ឆេះstarter/generator ដែលភ្ជាប់ជាមួយម៉ាស៊ីនរបស់វា ត្រូវបានគេរកឃើញថាត្រូវបានផលិតឡើងជាមួយនឹងលោហៈធាតុ cobalt និង samarium ដែលបានមកពីប្រទេសចិន។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រុមហ៊ុនលោកស្រី Laura Siebert បាននិយាយថា មេដែកនៅលើយន្តហោះ F-35s ដែលត្រូវបានចែកចាយរួចហើយនឹងមិនជំនួសដោយមេដែកដែលផលិតពីវត្ថុធាតុដើមមិនមែនជារបស់ចិនទេដោយសារមន្ទីរប៉ង់តាហ្គោនបានសម្រេចថាមេដែកមានសុវត្ថិភាពសម្រាប់ការហោះហើរហើយមិនដាក់ព័ត៌មានកម្មវិធីដែលងាយរងគ្រោះ។
មន្ទីរបញ្ចកោណបាននិយាយថា ក្រុមហ៊ុន Lockheed Martin បានរកឃើញវត្ថុធាតុដើមជំនួសរបស់ចិនសម្រាប់ការចែកចាយនាពេលអនាគត។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ការផលិតម៉ាស៊ីនទួរប៊ីននឹងប្រើមេដែកដែលផលិតពីលោហធាតុalloyផ្សេងទៀតដោយប្រើប្រាស់វត្ថុធាតុដើមពីសហរដ្ឋអាមេរិក។លោហធាតុalloyគឺជាការបូកបញ្ចូលគ្នារវាងធាតុលោហធាតុពីរ ឬច្រើន ជាពិសេសដើម្បីផ្តល់កម្លាំងខ្លាំង ឬធន់នឹងការច្រេះ៕