Monday, July 14, 2025
Homeព័ត៌មានជាតិយាយឈ្ងោកអូសត្រី តាសម្រាតខោរំលោភ

យាយឈ្ងោកអូសត្រី តាសម្រាតខោរំលោភ

ខេត្តរតនគិរី ៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ ឃើញស្ត្រីវ័យចំណាស់ម្នាក់ចេញទៅរកត្រីតែម្នាក់ឯង នៅអូរមួយ កន្លែងក្បែរជើងភ្នំ មានឱកាសស្ងាត់ល្អ ក៏លបទៅចាប់សម្រាតខោបង្ខំរំលោភទាំងកំរោលរហូតដល់បានសម្រេច លុះស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង០៥នាទីរសៀល ថ្ងៃទី០៥ ខែកញា ឆ្នាំ២០២២ នៅត្រង់ចំណុចអូរមួយកន្លែង ស្ថិតនៅជើងភ្នំយក្សណាង ក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែកពា្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភស្ត្រីចំណាស់បានសម្រេច និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខៀវ តាប់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឈ.យ អាយុ៥៥ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិ៣ ឃុំត្រពោំច្រស ស្រុកកូនមុំ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ គាត់បានចេញពីផ្ទះដើរសំដៅទៅអូរក្បែរជើងភ្នំយក្សណាង ដើម្បីនេសាទត្រីដូចសព្វដង។ នៅពេលទៅដល់មាត់អូរ ខណៈដែល គាត់កំពុងឈ្ងោកអូសត្រី ដោយប្រើស្បៃសុខៗ ភ្លេចខ្លួន ក៏លេចមុខ ជនសង្ស័យឈ្មោះតាប់ មិនដឹងមកពីខាងណាទេ ក៏បានលបចូល មកពីក្រោយ គាត់ ចាប់សម្រាតខោរបស់គាត់ចេញ រួចបង្ខំរំលោភគាត់ទាំងកំរោល ហើយពេលនោះ គាត់ក៏ប្រឹងរើបំរាស់យ៉ាងខ្លាំងដែរ តែរើមិនរួចទេ ព្រោះខ្លួន គ្មានកម្លាំង ហើយពេលនោះឈ្មោះតាប់ ក៏ចាប់រំលោភគាត់រហូតដល់បានសម្រេចចំនួន១ដងតែម្តង។ 

ស្ត្រីរងគ្រោះបន្តថា ក្រោយពីចាប់រំលោភគាត់រួចហើយ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកគាត់ បាននៅបន្តរក ត្រីដូចធម្មតា រហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីចំណាស់ជាជនរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះខៀវ តាប់ នាំយកមកសាកសួរ។

នៅចំពោះមុខមសត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលជនរងគ្រោះប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអធិការដ្ឋាននគរបាលស្រុកកូនមុំរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។/

RELATED ARTICLES