Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិមហាសេដ្ឋីរុស្ស៊ី ផ្តល់ប្រាក់ឲ្យអ៊ុយក្រែន ដើម្បីរួចទណ្ឌកម្ម

មហាសេដ្ឋីរុស្ស៊ី ផ្តល់ប្រាក់ឲ្យអ៊ុយក្រែន ដើម្បីរួចទណ្ឌកម្ម

លោក Mikhail Fridman សហស្ថាបនិកធនាគារAlfaរបស់រុស្សី បានស្នើសុំផ្ទេរទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១ពាន់លានដុល្លារ ដែលបច្ចុប្បន្នកំពុងជាប់គាំងក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេសទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alfa នៅប្រទេសអ៊ុយក្រែន ដើម្បីជួយកសាងប្រទេសឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតWall Street Journal ។ ប្រភពច្បាស់ការ មួយបានប្រាប់កាសែតកាលពីថ្ងៃពុធថាការផ្ទេរលុយនេះមានគោលបំណងបញ្ចុះបញ្ចូលទីក្រុងឡុងដ៍ឱ្យទម្លាក់ទណ្ឌកម្ម។ប្រធាន ក្រុមប្រឹក្សាភិបាលនៃសាខា Alfa ក្នុងប្រទេសអ៊ុយក្រែន លោក Roman Shpek បានប្រាប់សារព័ត៌មានដោយពន្យល់ថា ក្នុងនាម ជាធនាគារឯកជនដ៏ធំបំផុតមួយក្នុងប្រទេសអ៊ុយក្រែនធនាគាតចង់ប្រើប្រាស់មូលនិធិនេះដើម្បីជួយទីក្រុងគៀវកសាងឡើងវិញក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព និងសន្តិសុខស្បៀងអាហារ និងថាមពល។

Google

ក្រុមហ៊ុនដំបូងបានស្នើសុំការផ្ទេរប្រាក់នៅកាលពីខែមិថុនាទៅកាន់ធនាគារជាតិនៃអ៊ុយក្រែនដែលការយល់ព្រមរបស់ពួកគេនឹងត្រូវឆ្លងកាត់សហភាពអឺរ៉ុប។ លោក Fridman ដែលកើតនៅទីក្រុង Lviv នៃសហភាពសូវៀត នៅភាគខាងលិចប្រទេសអ៊ុយក្រែនបានលាលែងពីតំណែងជានាយកក្រុមហ៊ុនមេរបស់Alfaកាលពីខែមីនាប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ ខណៈពេលដែលលោកមិនត្រូវបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនដោយសហរដ្ឋអាមេរិក ធនាគារ Alfa Bank ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយនាយកដ្ឋានរតនាគារ មានន័យថាក្រុមហ៊ុនផ្សេងទៀតត្រូវតែកាត់ផ្តាច់ទំនាក់ទំនង៕

RELATED ARTICLES