ស្របពេលដែលតុលាការធម្មនុញ្ញថៃកំពុងពិចារណាអំពីអនាគតរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាដែលត្រូវបានព្យួរការងារ កាល ពីខែមុន ប្រជាជនថៃជាង ៦០ភាគរយចង់ឱ្យរដ្ឋាភិបាលរំលាយសភា និងអំពាវនាវងោយបោះឆ្នោតមុនកាលកំណត់ ។នេះបើ យោងទៅតាមការស្ទង់មតិរបស់ វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) កាលពីពេលនាពេលថ្មីៗនេះ ដែលត្រូវបានសារ ព័ត៌មាន រ៉យទ័រដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២២។
លោកប្រាយុទ្ធវ័យ៦៨ឆ្នាំត្រូវបានព្យួរពីមុខតំណែងនាយករដ្ឋមន្ត្រីដោយតុលាការកាលពីខែមុនបន្ទាប់ពីគណបក្សប្រឆាំងភឿថៃ អះអាងថាអាណត្តិនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ រយៈពេលប្រាំបីឆ្នាំអស់សុពលភាពហើយ។

ការព្យួរតំណែងនេះបានបន្សល់ទុកឧបនាយករដ្ឋមន្ត្រី លោកប្រាវីតវង់សូវ៉ាន់ជាមេដឹកនាំស្តីទីរបស់ប្រទេស ខណៈដែលលោកប្រាយុទ្ធនៅតែស្ថិតក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីការពារជាតិ។
ការស្ទង់មតិលើមនុស្ស១៣១២នាក់ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី៥–៧ ខែកញ្ញា ដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍បានរកឃើញថាប្រជាជនថៃ៦៣,៨០ភាគរយយល់ស្របគ្នាយ៉ាងខ្លាំងថាលោក ប្រាវីត វង់សូវ៉ាន់រដ្ឋមន្ត្រីចាំផ្ទះគួររំលាយសភា និងបោះឆ្នោតមុនកាលកំណត់ ខណៈដែល ១៣,៩៥ភាគរយមិនយល់ស្រប។
អ្នកនាំពាក្យរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងសំណើរបស់ សារព័ត៌មានរ៉យទ័រសម្រាប់ការធ្វើអត្ថាធិប្បាយលើការ ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនោះទេ។យោងតាមរដ្ឋធម្មនុញ្ញការបោះឆ្នោតលើកក្រោយរបស់ប្រទេសថៃត្រូវកំណត់ត្រឹមខែឧសភាឆ្នាំ២០២៣ប៉ុន្តែការស្ទង់មតិអាចកើតឡើងមុននេះប្រសិនបើសភាត្រូវបានរំលាយ។