Sunday, July 13, 2025
Homeព័ត៌មានជាតិក្រមុំចូលចិត្តកន្ធែកជើង ទះប្រដាប់ភេទ បង្អួតប្រុសៗ សមត្ថកិច្ចហៅចូលប៉ុស្តិ៍

ក្រមុំចូលចិត្តកន្ធែកជើង ទះប្រដាប់ភេទ បង្អួតប្រុសៗ សមត្ថកិច្ចហៅចូលប៉ុស្តិ៍

ខេត្តពោធិ៍សាត់ ៖ យុវតីម្នាក់ ដែលតែងតែងថតវីដេអូបង្ហោះលើបណ្តាញសង្គម ទិកតុក (TikTok) ជាញឹកញាប់ បង្ហាញពីអាកប្បកិរិយាអសីលធម៌ ដោយអង្គុយកន្ធែកជើង និងថែមទាំងយកដៃទះប្រដាប់ភេទលេងទៀតនោះ ត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំ ណែនាំ ព្រោះជាទង្វើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ ។

យុវតីដែលសមត្ថកិច្ចហៅចូលប៉ុស្តិ៍ ដុសក្អែលនោះ មានឈ្មោះជុក ម៉ារីយុំ ហៅលីតា អាយុ១៩ឆ្នាំ មុខរបរជាអ្នករត់តុ និងជាម្ចាស់គណនី TikTok ឈ្មោះ ម៉ាក់ តា មានស្រុកកំណើតនៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមកិច្ចសន្យា ធ្វើចំពោះមុខសមត្ថកិច្ច យុវតីឈ្មោះជុក ម៉ារីយុំ ហៅលីតា បានសន្យាថា “ទី១- ចាប់ពីធ្វើកិច្ចសន្យានេះតទៅ នាងខ្ញុំឈប់បង្ហោះរូបអាសអាភាសលើបណ្តាញសង្គម ទិក តុក និងបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ តិក តុក ម៉ាក់ តា ដែលបានបង្ហោះរួចមក ខ្ញុំនឹងលុបចោលនូវរូបអាសអាភាសទាំងអស់ ដែលបានបង្ហោះរួចមក។ ទី២- ពេលធ្វើកិច្ចសន្យានេះរួច និងត្រឡប់ទៅកន្លែងធ្វើការវិញ នាងខ្ញុំឈប់ធ្វើអំពើណាដែលសង្គមស្អប់ខ្ពើមទៀតហើយ និងឈប់ស្លៀកលេចលើលេចក្រោម ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យានោះទេ នាងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់…”។

សូមបញ្ជាក់ថា មុននេះ មជ្ឈដ្ឋានប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម TikTok និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបញ្ចេញប្រតិកម្ម រិះគន់ចំពោះយុវតីខាងលើដែលបង្ហាញភាពអាសអាភាស ដោយអង្គុយហែកកន្ធែកជើង​ មិនសមជានារីខ្មែរ ព្រមទាំងយកដៃទះបរិវេណប្រដាប់ភេទខ្លួនឯងលេង ដោយគ្មានភាពអៀនខ្មាស លុះពេលសមត្ថកិច្ច បានកោះហៅយុវតីខាងលើនេះ មកធ្វើការអប់រំ មជ្ឈដ្ឋានទូទៅបានសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ដើម្បីរក្សានូវក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនារីខ្មែរ ៕

RELATED ARTICLES