ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(IAEA)បាននិយាយកាលពីថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២ ថា ប្រទេសកូរ៉េខាងជើងកំពុងដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងរោងចក្រYongbyon ។
លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ(IAEA)បានធ្វើការកត់សម្គាល់ចំពេលមាន ការរំពឹងទុកថាកូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំសម្រាប់អ្វីដែលនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៧។

លោកGrossiបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមប្រឹក្សាអភិបាលថាយើងបានសង្កេតឃើញ ថារោងចក្រចម្រាញ់ centrifuge ដែលបានរាយការណ៍នៅ Yongbyon នៅតែបន្តដំណើរការ ហើយឥឡូវនេះត្រូវបានបញ្ចប់ទាំងស្រុងដោយពង្រីកទំហំ អគារប្រហែលមួយភាគបី។លោកបាននិយាយថា មានការចង្អុលបង្ហាញថាម៉ាស៊ីនរ៉េអាក់ទ័រ 5MW កំពុងដំណើរការនៅទីតាំង Yongbyon ហើយសកម្មភាពមិនទៀងទាត់នៅមន្ទីរពិសោធន៍គីមីវិទ្យុសកម្មត្រូវបានគេសង្កេតឃើញ។
ក្រុងសេអ៊ូលព្រមានកូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងថាការប៉ុនប៉ងណាមួយរបស់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងប្រឈមមុខ ការឆ្លើយតបដ៏ខ្លាំងហើយអាចជាការបំផ្លិចបំផ្លាញដោយខ្លួនឯង។
លោកឧត្តមសេនីយ៍Moon Hong-sik អ្នកនាំពាក្យរងក្រសួងការពារជាតិ បាននិយាយថា សម្ព័ន្ធភាពកូរ៉េខាងត្បូង–អាមេរិកនឹងឆ្លើយតបចំពោះ
ការប៉ុនប៉ងណាមួយ។លោកបញ្ជាក់ថាប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរវានឹងប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង–អាមេរិក ហើយរបបរបស់ខ្លួននឹងឈានចូលផ្លូវនៃការបំផ្លាញខ្លួនឯង។
ការព្រមានរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ថ្មីមួយដើម្បីប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ។នៅក្រោមច្បាប់ថ្មីនេះប្រទេសកូរ៉េខាងជើងបានផ្តល់អំណាចដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀតត្រូវបានផ្តួចផ្តើម ឬកើនឡើង៕