Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក នឹងប្រើកម្លាំការពារតៃវ៉ាន់ ចិនដាក់ពាក្យប្តឹង

អាមេរិក នឹងប្រើកម្លាំការពារតៃវ៉ាន់ ចិនដាក់ពាក្យប្តឹង

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បាននិយាយថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ចិន ។នេះជាសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុតរបស់លោកដែលមានតាំងពីពេលលោកចូលកាន់តំណែងរហូតមកដល់ពេលនេះ ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។

ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ លោក បៃឌិន ត្រូវបានសួរថាតើសហរដ្ឋអាមេរិកនឹង ការពារកោះតៃវ៉ាន់ នៅក្នុងជម្លោះដែលអាចកើតមានរវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ រួមទាំងតាមរយៈការប្រើប្រាស់កម្លាំងយោធាដែរឬទេ។

Google

លោកបៃ ឌិន បានឆ្លើយថាបាទពិតជាមានការប្រើប្រាស់កម្លាំងរបស់អាមេរិកការពារកោះតៃវ៉ាន់ប្រសិនបើចិនឈ្លានពាន។មន្ត្រី សេតវិមាន ម្នាក់បានពន្យល់ប្រាប់ CBS មុនពេលការសម្ភាសន៍ត្រូវបានចាក់ផ្សាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិន បានផ្លាស់ប្តូរហើយជាផ្លូវការថាសហរដ្ឋអាមេរិក នឹងនៅតែមិនបញ្ជាក់ឬបដិសេធថា តើកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរ ឬទេ។

Google

ឆ្លើយតបទៅនឹងអ្នកសម្ភាសន៍របស់សារព័ត៌មានCBSលោក Scott Pelleyដែលបានសួរម្តងទៀតលោកបៃឌិន

បានបញ្ជាក់ថាមិនដូចអ៊ុយក្រែនទេ ដើម្បីឱ្យច្បាស់ កងកម្លាំងអាមេរិក បុរស និងស្ត្រីអាមេរិកនឹងការពារតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។

លោកបៃឌិនធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នាកាលពីខែឧសភា ដោយហៅវាថា ការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារតៃវ៉ាន់។ នៅពេលនោះ ចំពេលមានការតវ៉ាពីទីក្រុងប៉េកាំង សេតវិមានក៏ត្រូវបានបង្ខំឱ្យបញ្ជាក់ពាក្យរបស់មេដឹកនាំឡើងវិញដោយនិយាយថាវាមិនបង្កើតការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ ឬចិននោះទេ។

ប្រទេសចិនដាក់ពាក្យបណ្តឹងបន្ទាប់ពីលោក Biden និយាយថាសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ក្នុងការឈ្លានពានរបស់ចិន

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទ ទី១៩ខែកញ្ញា ឆ្នាំ ២០២២ថាប្រទេសចិនបានដាក់ ពាក្យបណ្តឹងប្រឆាំជាមួយ សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីចូបៃ ឌិន បន្ទាប់ពីលោកបាននិយាយថាកងកម្លាំងអាមេរិក នឹងការពារកោះតៃវ៉ាន់ក្នុង ករណីមានការឈ្លានពានរបស់ចិន។

លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកប្រទេសជាតិ។

លោកបានបន្ត ថា៖ «យើង មាន ឆន្ទៈ ធ្វើ ឲ្យ អស់ ពី សមត្ថភាព ដើម្បីធ្វើការ បង្រួបបង្រួមកោះតៃវ៉ាន់ ដោយ សន្តិវិធី។ក្នុងពេលជាមួយគ្នានេះយើងនឹងមិនអត់ឱនចំពោះសកម្មភាពណាមួយដែលមានបំណងចង់បំបែកខ្លួនឡើយ។

លោកស្រីក៏បានជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ និងមិនបញ្ជូន សញ្ញាខុស ដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើឱ្យខូចទំនាក់ទំនងចិនអាមេរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

RELATED ARTICLES