Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា វាយប្រហារសាលារៀន ស្លាប់១១

យោធាមីយ៉ាន់ម៉ា វាយប្រហារសាលារៀន ស្លាប់១១

យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មី យ៉ាន់ម៉ាចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ ២០២២ បានអោយដឹងថា យ៉ាងហោចណាស់សិស្សសាលា១១នាក់បានស្លាប់ដែលក្នុង និង១៧នាក់ផ្សេងទៀតបានរងរបួស នៅពេល ដែលឧទ្ធម្ភាគចក្រកងទ័ពរដ្ឋាភិបាល២គ្រឿងបើកការបាញ់ប្រហារទៅលើសាលារៀនមួយនៅក្នុងតំបន់Sagaingកាលពីថ្ងៃសុក្រសប្តាហ៍មុន។

អង្គការ UNICEF បានអោយដឹងដែរថាយ៉ាងហោចណាស់មានកុមារ ១៥ នាក់មកពីសាលាដូចគ្នាកំពុងបាត់ខ្លួនហើយបានអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់និងដោយសុវត្ថិភាព

លោកស្រី Mar Marប្រធានរដ្ឋបាលប្រចាំសាលាដែលធ្វើ ជាមួយអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ បានអោយដឹងថាសាលានេះ មានសិស្សចំនួន ២៤០នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទីប្រាំបី។ លោកស្រីបានលាក់ខ្លួននៅក្នុងភូមិជាមួយកូនបីនាក់ចាប់តាំងពីបានភៀសខ្លួនដើម្បីសុវត្ថិភាពដើម្បីជៀសវាងការបង្រ្កាបរបស់រដ្ឋាភិបាលបន្ទាប់ពីបានចូលរួមកាលពីឆ្នាំមុននៅក្នុងចលនាមិនស្តាប់បង្គាប់ស៊ីវិលប្រឆាំងនឹងការកាន់កាប់យោធា។

យោធាបាននិយាយថាខ្លួនបានបើកការបាញ់ប្រហារដោយសារតែពួកឧទ្ទាមកំពុងប្រើប្រាស់អគារសិក្សានេះដើម្បីវាយប្រហារកងកម្លាំងរបស់ខ្លួន។

ឧទ្ធម្ភាគចក្រ Mi-35គ្រឿងរបស់យោធាំបានវាយប្រហារ

សាលារៀននៅក្នុងភូមិ Let Yet Kone កាលពីថ្ងៃសុក្រ ហើយកុមារ៧នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែល១៧នាក់ផ្សេងទៀតរងរបួសដែលក្នុងនោះមានគ្រូបង្រៀន ៣នាក់ និងកុមារ ១៤នាក់។ ក្មេងពីរនាក់ទៀតបានស្លាប់ពេលកងទ័ពជើងគោកឆ្មក់ចូលភូមិនិង២នាក់បានស្លាប់នៅពេលបន្ទាប់មកទៀត។អ្នកស្រុកពីរនាក់ដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណដោយសារតែបារម្ភពីសុវត្ថិភាព បាននិយាយតាមទូរស័ព្ទថាសាកសពក្រោយមកត្រូវបានយោធាដឹកទៅកាន់ទីប្រជុំជនមួយចម្ងាយ១១គីឡូម៉ែត្រ ហើយកប់នៅទីនោះ។នៅក្នុងសេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា កងទ័ពឯករាជ្យ Kachin ដែលជាក្រុមឧទ្ទាម និងកងកម្លាំងការពារប្រជាជន (PDF) ដែលជាអង្គការឆ័ត្រនៃទ័ពព្រៃដែលរបបយោធាហៅថា ភេរវករបានលាក់ខ្លួននៅក្នុងវត្ត និងប្រើប្រាស់ភូមិដើម្បី ដឹកជញ្ជូនអាវុធក្នុងតំបន់។

RELATED ARTICLES