Friday, July 4, 2025
Homeតារាខ្មែរតើសុគន្ធ និសា ៖អាចបញ្ចប់ការខកចិត្ត៥ឆ្នាំបានទេ?

តើសុគន្ធ និសា ៖អាចបញ្ចប់ការខកចិត្ត៥ឆ្នាំបានទេ?

ភ្នំពេញ៖សុគន្ធ និសា បានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាង​បានសម្រេច​ចិត្តច្បាស់​លាស់​ហើយថានឹងមិនពន្យាពេលតទៅទៀតនោះទេ គឺត្រូវតែយកកូននៅឆ្នាំ២០២២ នេះព្រោះថាអាយុនាងនិង​ស្វាមី​ក៍​កាន់តែច្រើនដែរហើយ អីចឹងត្រូវគិតគូយកកូនចៅ​។ប៉ុន្ដែការ​ធានា១០០% ថាប្រាកដជា​បាន​កូនង៉ែត​ឲ្យខាងតែបាន​នោះនាងថាមិនអាចប្រាកដដល់ម្លឹង​នោះ​ទេ តែការគ្មានកូន​តាំង​​ពី​រៀប​ការរហូតដល់ពេលនេះមិនមែននាងគ្មាន​លទ្ធភាព​ពពោះ​ឡើយ ប៉ុន្ដែមូលហេតុ​គឺ​មកពីនាងមិនទាន់ចង់បានហើយចង់មានកូនទៅ​តាមគម្រោង មិន​មែនចៃ​ដន្យ ទើបបាន​ជា​រកតែ១គ្រាប់ហ្នឹងគេធ្វើពូជមិនទាន់បានបែបនេះ។

 ប្រសិនបើសុគន្ធ និសា ពិតជាមានកូនដំបូងនៅចុងឆ្នាំ២០២២ នេះមែននោះប្រាកដជា​បញ្ចប់​រឿងខកចិត្តជាង៥ឆ្នាំ​ពីសំណាក់ក្រុមគ្រួសារទាំងសងខាង​ជាមិនខានព្រោះនាងធ្លាប់​សារ​​​ភាពថាពួក​គាត់ជម្រុញឲ្យនាងយកកូនតាំង​ពី​ក្រោយនាង​រៀបការហើយភ្លាមៗម្លេះ​(ម្ដាយ​ចង់បានចៅព) តែនាងនិងស្វាមីបានពិភាក្សារគ្នានៅពេលនោះថាមិន​ទាន់ដល់ពេលយកកូន​ហើយ​សម្រេចចិត្តពន្យា។ថ្វីត្បិតតែសុគន្ធ និសា អះអាងបែបនេះក្ដី ប៉ុន្ដែរឿងមួយដែលគេ​ជឿរ​​ថា​ជាដើមហេតុធ្វើឲ្យនិសា រៀបការជាង៦០ខែ តែបែជាគ្មានកូនង៉ាបីដូចគេនោះអាច​មក​ពី​នាង​ចង់ផ្ដល់កំ​ណើ​ត​កូនទី១នៅលើទឹកដីអាមេរិកកើតភ្លាម បានសញ្ជាតិអាមេរិកភ្លែត តែ​នាង​មិន​ទាន់ទទួលបានសិទ្ធិរស់នៅអាចិន​ត្រេយ៍(Visa)​ទើបចេះតែលើកពេលយកកូន​ជាបន្ដ​បន្ទាប់​រហូតមកដល់សព្វថ្ងៃ។ដោយឡែកការប្ដូរចិត្តរឿងយក​កូន​​នៅពេលនេះដោយសារតែនិសា បារម្ភខ្លាចអាយុកាន់តែច្រើនពិបាកយក​កូនដូចមាស សុខសោភា ទើបនាង​មិន​​អាច​បង្អង់​បាន​តទៅទៀតនោះទេ ខណៈដែលស្វាមីនាងលោកចៅ សម្បត្តិ ក៍បើកសិទ្ធិឲ្យនាងបន្ដអាជីព​សិ​ល្បៈ​តាមចិត្តចង់ ហេ​តុ​នេះ​ហើយនិសា នៅតែមិនព្រលែងអាជីពចម្រៀងនោះទេ​ដោយជ្រើស​ផ្លូវចេញ​ចូលអាមេ​រិក​​ទៅ​មកៗទើបនាងត្រូវតែយកកូននៅឆ្នាំនេះតែម្ដង។

  សូមបញ្ជាក់ថាទោះជាសុគន្ធ និសា ថាចង់បានកូននៅឆ្នាំ២០២២ មែន ប៉ុន្ដែគេជឿរថា​ផែនការណ៍របស់នាង​អាច​នឹង​ជួបឧបស័ក្កខ្លះជាមិនខានព្រោះថាការត្រៀមពពោះគូរតែនាងបន្ថយការងារសិល្បៈ ប៉ុន្ដែពេលនេះនាងបែ​ជា​កាន់តែមមាញឹកជាងមុនទៅវិញព្រោះទទួល យក​តំណែងជាគ្រូបង្វឹក(Coach) The Voice Kids Cambodia រដូវ​កា​ល​ទី៣ ជំនួសសួស វីសា​ ដែល​ការបំពេញតួនាទីមួយនេះត្រូវប្រើពេលដល់ទៅ៦ខែទើបចប់ ហេតុនេះហើយគេ​ជឿរ​ថា​​នាង​ប្រាកដ​ជាមានការពិបាកខ្លះៗជាមិនខានបើមាន​ទម្ងន់ផងប្រឹងធ្វើជាអ្នកបង្ហាត់​ក្មេងៗ​ច្រៀ​ង​​បែបនេះ។តែចំណុចទាំងនេះមិនមែនជារឿងធំសម្រាប់សុគន្ធ និសា ដែលស្ទាក់ស្ទើចិត្តយក​កូនទៀតនោះទេ ព្រោះថាមុន​នេះ​ឱក សុគន្ធកញ្ញា ក៍ធ្លាប់ពពោះហើយចេញច្រៀងសម្ដែង​និង​ធ្វើជាគណៈកម្មារការ ,គ្រូបង្វឹកផងរហូតកៀក​ដល់​​ថ្ងៃសម្រាលទើបនាងផ្អាក​សកម្មភាពសិ​ល្បៈ​។​សម្រាប់សុគន្ធ និសា វិញបើនាងទទួលបានកាដូកូន​ទី១ដូច​បំណងមែននោះ​មិនត្រឹមតែធ្វើឲ្យ​ម្ដាយនាងនិងឪពុកម្ដាយក្មេកសប្បាយចិត្តព្រោះបានចៅពនោះទេ តែចំណង​ស្នេហា​នាងនឹង​កាន់តែមានភាពរឹងមាំជាងមុនថែមទៀតជាមិនខាន ព្រោះថាមានប្ដីប្រពន្ធតារាខ្លះរៀបការ​ច្រើន​​ឆ្នាំ​ហើយបែជាគ្មានកូននោះក៍ជាបញ្ហាចោទមួយធ្វើ​ឲ្យចំណងស្នេហាពួក​គេរង្គោះរង្គើរ​បាន​ដែរ។

សុគន្ធ និសា បានដឹកដៃលោកចៅ សម្បត្តិ អាណិជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអា​មេ​រិករៀបការ​កាលពីថ្ងៃទី​១ខែ​ធ្នូឆ្នាំ២០១៧ ហើយក្រោយមានស្វាមីនេះនាងបានសម្រុកថតភាព​យន្ដ​ជាតួឯកដល់ទៅ៤រឿងជាប់គ្នា​គឺរឿង​”សិសិរដូវក្នុងបេះ​ដូង”,”រាជនីភូមិគ្រិះ”,”ព្រះវេស្សន្ដ​ជាតក” និងរឿង”ចំណតថ្មីនៃសុភមង្គល”។និសា ប្រាប់ថាក្រៅ​ពីទទួលបានតួនាទីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣នេះនាងក៍អាចនឹង​កាន់ការងារដូច​គ្នា​​នេះ​​សម្រាប់កម្មវិធីមួយចំនួនទៀតដែរនាពេលខាងមុខឲ្យតែថ្នាក់ដឹកនាំហង្សមាសតម្រូវ។គេចាំមើលថាសុគន្ធ និសា នឹងដឹកនាំកូនក្រុមលើកពានមុន ឬក៍នាងចង់ជោគជ័យ​យកកូន​ផ្ទាល់ខ្លួន​ឲ្យបាននៅឆ្នាំ២០២២ នេះ?

RELATED ARTICLES