ភ្នំពេញ ៖ ទីបំផុត គូស្នេហ៍ខុសវ័យ (ប្តីក្មេង ប្រពន្ធចាស់) ដែលតែងបង្ហោះវីដេអូកៀកកើយ ឱបថើប ផ្អែមល្ហែម គ្នាតាមបណ្តាញសង្គម និងអះអាងថា បានស្រលាញ់គ្នាដោយស្មោះ ចិត្តនិងចិត្តនោះ បានសារភាពថាតាម ពិតពួគគេទាំងពីរ ត្រូវជាម្តាយនិងកូនប្រុសបង្កើត ដូចការសង្ស័យ និងការអះអាងរបស់មជ្ឈដ្ឋានមួយចំនួនមែន បន្ទាប់ពីមានការរិះគន់ ជេរប្រមាថពីមនុស្សមួយចំនួនថា សម្តែងឆ្កួតៗ ម្តាយនិងកូនខ្លួនឯងសោះ ហេតុតែចង់ ទាក់ទាញចំណាប់អារម្មណ៍មហាជន។

គួរបញ្ជាក់ថា មុននេះ មានបុរសវ័យក្មេង និងស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើឱ្យការមានការភ្ញាក់ ផ្អើលពេញ បណ្តាញសង្គម TikTok ដោយពួកគេបានអះអាងថា ជាគូស្នេហ៍ខុសវ័យ ដែលបានស្រឡាញ់គ្នា ដកចិត្តមិនរួច ហើយស្ត្រីចំណាស់ វ័យហាប្លាយ ជាស្ត្រីមេម៉ាយកូន៥ បានហៅប្រុសក្មេងជាប្តី ថា “បង” ពេញៗមាត់។ ចំណែកភាគីប្រុស បានហៅស្ត្រីចំណាស់ជាប្រពន្ធថា “អូន” ពេញៗមាត់ ធ្វើឲ្យមហាជន មួយចំនួនបានលើក សរសើរ។ ប៉ុន្តែក៏មានមួយចំនួន បានបញ្ចេញមតិរិះគន់ វាយប្រហារថា មិនបានប៉ុន្មានទេ ខាងប្រុសគ្រាន់ តែបោកប្រាស់ខាងស្រី ដោយមើលឃើញទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ ចំណែកអ្នកខ្លះ ចំអកឡកឡឺយថាដូច ម៉ែនិងកូន ឬយាយនិងចៅ ចេះតែលេបទៅរួច និងខ្លះទៀតសង្ស័យថា ជាការសម្តែងទាក់ទាញចំណាប់ អារម្មណ៍មហាជនប៉ុណ្ណោះ តាមពិតពួកគេត្រូវជាម្តាយនិងកូនសោះ។ ជាមួយនេះក៏មានអ្នកខ្លះអះអាងថា អ្នកទាំងពីរ ជាម្តាយនិងកូន ដោយមើលទម្រង់មុខអ្នកទាំងពីរ ស្រដៀងគ្នាទៀតផង។

ដោយសារតែមានការរិះគន់ ជេរប្រមាថច្រើនពេក ទើបអ្នកទាំងពីរ ចេញមុខសំពះអង្វរ សុំឱ្យបញ្ឈប់ការរិះ គន់វាយប្រហារ និងជេរប្រមាថពួកខ្លួនតទៅទៀត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ប៉ុន្តែដោយសារតែមិនអាចសម្តែងសមតទៅទៀត ទើបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ គូស្នេហ៍ខុសវ័យ ដែលភាគីប្រុស មានឈ្មោះរតនៈ ហៅពៅ អាយុ២១ឆ្នាំ ចំណែកភាគីស្រី មានឈ្មោះយ៉ាន់ ហៅរិន មានអាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយកូន៥នាក់ បានសារភាពថា តាមពិតពួកគេគឺជាកូននិងម្តាយប្រាកដមែន។

តាមរយៈវីដេអូបង្ហោះក្នុងបណ្តាញសង្គម TikTok ទាំង២នាក់ម្តាយកូនខាងលើ បានរៀបរាប់ថា “បងប្អនទាំង អស់គ្នា បើសិនពួកខ្ញុំជាម្តាយនិងកូនមែន តើបងប្អូនស្អប់ខ្ញុំអត់? ខ្ញុំគ្រាន់តែចង់ដឹងទេណាបងប្អូនទាំងអស់គ្នា បើសិនជាខ្ញុំ ២នាក់ ម៉ែនិងកូន ពិតប្រាកដមែន តើបងប្អូនទាំងអស់គ្នា នៅតែបន្តស្រលាញ់ខ្ញុំអត់? នៅតែបន្តគាំទ្រខ្ញុំ ២នាក់អត់? ប្រសិនជាស្រលាញ់ខ្ញុំពិត សូមបងប្អូនជួយស៊ែរ ជួយឱ្យបេះដូងខ្ញុំម្នាក់មួយផង ហើយជួយខម្មិនខាងក្រោមថា បងប្អូនទាំងអស់គ្នា ស្អប់អត់ បើសិនពួកខ្ញុំ២នាក់ ម៉ែនិងកូនពិតមែន?”

ម្តាយកូនទាំងពីរ បានសារភាពថា “អរគុណបងប្អូនទាំងអស់គ្នា ដែលអត់បានស្អប់ខ្ញុំ ២នាក់ ម៉ាក់ខ្ញុំ អរគុណ បងប្អូនទាំងអស់គ្នាដែលអត់បានស្អប់ខ្ញុំ ដែលពួកខ្ញុំលេងម៉ែនិងកូនអ៊ីចឹង ដែលអត់ស្អប់ខ្ញុំ ខ្ញុំសូមអរគុណ ដល់បងប្អូនទាំងអស់គ្នា ហើយចាប់ពីស្អែកទៅ ខ្ញុំនឹងធ្វើវីដេអូ ឱ្យបងប្អូនទាំងអស់គ្នាសប្បាយរហូតដូចដើម។ សូមបងប្អូនជួយចុចបេះដូង ជួយស៊ែរផង។ អរគុណដល់បងប្អូនទាំងអស់គ្នាណាស់ អរគុណដែលនៅតែស្រ លាញ់ខ្ញុំ និងម៉ែខ្ញុំ ហើយខ្ញុំនិងម៉ែខ្ញុំ នឹងធ្វើ វីដេអូ ឱ្យបងប្អូនទាំងអស់គ្នាមើលណា…”៕
