Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិកូនប្រុសប្រធានាធិបតីឥណ្ឌូណេស៊ី នឹងប្រជែងយកកៅអីអនុប្រធានាធិបតី

កូនប្រុសប្រធានាធិបតីឥណ្ឌូណេស៊ី នឹងប្រជែងយកកៅអីអនុប្រធានាធិបតី

លោក Gibran Rakabuming Raka កូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូកាលពីថ្ងៃពុធ បានចុះឈ្មោះជាផ្លូវការជាមួយស្ថាប័នបោះឆ្នោតជាបេក្ខជនអនុប្រធានសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំក្រោយ។

លោកPrabowo Subianto ដែលជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី អាយុ ៧២ឆ្នាំ នឹងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតី ហើយកូនប្រុសរបស់លោក វីដូដូ គឺលោក Gibran Rakabuming Raka អាយុ ៣៦ឆ្នាំ ជាបេក្ខ ជនអនុប្រធានមកពី គណបក្ស Advanced Indonesia Coalition ។នេះបើយោងតាមការផ្សាយរបស់ ទូរ ទស្សន៍ Kompass ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតាបានរាយការណ៍។

ប្រធានបក្សបាននិយាយថា គណបក្សគាំទ្រលោក Prabowo និង Gibran ដើម្បីដឹកនាំប្រទេសនិងជំរុញ ប្រទេសឥណ្ឌូណេស៊ី។

Prabowo និង Gibran គឺជាបេក្ខជនទី៣ ដែលបានចុះឈ្មោះជាមួយគណៈកម្មការបោះឆ្នោតបន្ទាប់ពី បេក្ខជន Anies Baswedan និង Muhaimin Iskandar ក៏ដូចជា Ganjar Pranowo និង Mahfud MD ដែលបានចុះ ឈ្មោះកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង សភាដំណាលគ្នានៅឆ្នាំក្រោយ៕

RELATED ARTICLES