Friday, July 18, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីការបរទេសរុស្ស៊ី ប្រៀបធៀបអាមេរិក​ ទៅនឹង​មេដឹក​នាំផ្តាច់ការ ណាប៉ូឡេអុង និងហ៊ីត្លែរ

មន្ត្រីការបរទេសរុស្ស៊ី ប្រៀបធៀបអាមេរិក​ ទៅនឹង​មេដឹក​នាំផ្តាច់ការ ណាប៉ូឡេអុង និងហ៊ីត្លែរ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃពុធទី១វិច្ឆិកាបានប្រៀបធៀបសហរដ្ឋអាមេរិក​ជាមួយមេដឹកនាំផ្តាច់ការបារាំងលោក Napoleon Bonaparte និងមេដឹកនាំណាស៊ីអាល្លឺម៉ង់ Adolf Hitler ដោយនិយាយថា អាមេរិកបានបង្រួបបង្រួមប្រទេសលោកខាងលិចក្នុងដំណើរស្វែងរក ការបរាជ័យជា​យុទ្ធ​សាស្ត្រទៅលើប្រទេសរុស្ស៊ី។

ថ្លែងសុន្ទរកថាក្នុងការប្រមូលផ្តុំជនរួមជាតិរុស្ស៊ីដែលរស់នៅបរទេសក្នុងទីក្រុងម៉ូស្គូលោកLavrovបាននិយាយ​ថា​ដូច​ណាប៉ូឡេអុងនៅឆ្នាំ ១៨១២ហ៊ីត្លែរនៅឆ្នាំ ១៩៤១ សហរដ្ឋអាមេរិកសព្វថ្ងៃនេះបានបង្រួបបង្រួមប្រទេស​លោកខាងលិចស្ទើរតែទាំងអស់ដើម្បីព្យាយាមបំផ្លាញប្រទេសរុស្ស៊ីម្តងទៀតធ្វើឱ្យបរាជ័យជាយុទ្ធសាស្ត្រនិងលុបបំបាត់វាក្នុងនាមជាអ្នកលេងឯករាជ្យនៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបាននិយាយថាកម្រិតនៃសកម្មភាពប្រឆាំងរុស្ស៊ីនៅក្នុងបណ្តាប្រទេសលោកខាងលិចគឺហួសពីវិធានការទាំងអស់ ហើយប៉ះពាល់ដល់ជនភៀសខ្លួនរុស្ស៊ី។

លោកLavrovបានរិះគន់លោកខាងលិចចំពោះការបោះបង់ចោលនូវតម្លៃប្រពៃណី គោលការណ៍សីលធម៌ និង​ការ​ផ្សព្វផ្សាយ ការអត់ឱននាំទៅដល់ភាពមិនសមហេតុផល។និមិត្តសញ្ញាសាសនាកំពុងត្រូវបានហាមឃាត់។ នៅក្នុងសហភាពអឺរ៉ុបពួកគេមិនបានបើកភ្នែកមើល ទីសក្ការបូជាមូស្លីមនិងបានធ្វើសកម្មភាពបំផ្លាញ។លោកបាននិយាយថាប្រទេសរុស្ស៊ីជារដ្ឋអរិយធម៌មួយនឹងបន្តការពារគោលការណ៍សីលធម៌នៃជីវិតអន្តរជាតិ លើកកម្ពស់គោលការណ៍ស្មោះត្រង់ សច្ចភាព ភាពល្អ និងយុត្តិធម៌ក្នុងទំនាក់ទំនងអន្តររដ្ឋ៕

RELATED ARTICLES