Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល និងហាម៉ាស់ ជិតឈានដល់កិច្ចព្រម​ព្រៀង​ដោះដូរអ្នកទោស និងបទឈប់បាញ់

អ៊ីស្រាអែល និងហាម៉ាស់ ជិតឈានដល់កិច្ចព្រម​ព្រៀង​ដោះដូរអ្នកទោស និងបទឈប់បាញ់

យោងតាមមន្ត្រីអ៊ីស្រាអែលដែលនិយាយទៅកាន់កាសែត The Washington Post ក្នុងលក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះបានអះអាងថា អ៊ីស្រាអែល និងក្រុមហាម៉ាសជិតឈានទៅដល់កិច្ចព្រមព្រៀងដោះ​ដូរអ្នកទោសដែល​នឹង​ជួយសម្រួលដល់ការដោះលែងស្ត្រី និងកុមារ។ នៅក្នុងកិច្ចព្រមព្រៀងនោះបានស្នើថា ស្ត្រី និងកុមាររបស់អ៊ី​ស្រាអែល និងប៉ាឡេស្ទីន នឹងត្រូវបានដោះលែងជាក្រុមក្នុងពេលដំណាលគ្នា។

មន្ត្រីរូបនោះបានចង្អុលបង្ហាញថានៅក្នុងវិសាលភាពនៃកិច្ចព្រមព្រៀងដែលអាចត្រូវបានប្រកាសក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះនឹងមានបទឈប់បាញ់រយៈពេលប្រាំថ្ងៃដែលអនុញ្ញាតឲ្យអ្នកទោសត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងការកើនឡើងនៃការទទួលបានជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។របាយការណ៍បានលើកឡើងថា កិច្ចព្រមព្រៀងនេះកំពុងត្រូវបានលេចចេញជារូបរាង” តាមរយៈកិច្ចសហ​ការរ​វាង​​អ៊ីស្រាអែល កាតា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក(CIA)ដោយបញ្ជាក់ថា​មន្ត្រីអ៊ីស្រាអែលបានស្នើសុំឱ្យកាតាមិនត្រឹមតែសម្របសម្រួលប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រើឥទ្ធិពលរបស់ពួកគេសម្រាប់ការដោះលែង។ អ្នកទោសប៉ាឡេស្ទីន។

យោងតាមអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលា ជនជាតិអ៊ីស្រាអែលចំនួន៣៦៥ នាក់បានស្លាប់ក្នុងនោះមាន ៤៦ នាក់នៅក្នុងជម្លោះនៅក្នុងតំបន់ហ្គាហ្សា និង ៦ នាក់នៅព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ បន្ថែមពីនេះ មនុស្ស៥១៣២នាក់បានរងរបួស។អ៊ីស្រាអែលរាយការណ៍ថា Al-Qassam ចាប់ជនជាតិអ៊ីស្រា​អែល​២៣៩ នាក់ជាឈ្លើយសឹក។

យោងតាមរដ្ឋាភិបាលរបស់ហ្គាហ្សា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី១១២៤០ នាក់ រួមទាំងកុមារយ៉ាង​ហោច​ណាស់៤៦៣០នាក់ និងស្ត្រី៣១៣០នាក់។

ណេតាន់ យ៉ាហ៊ូៈ បើអ៊ីស្រាអែលចាញ់សង្គ្រាម អឺរ៉ុបនិង អាមេរិកគឺជាអ្នករងគ្រោះបន្ទាប់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកណេតាន់យ៉ាហ៊ូ បានអះអាងថាពួកសកម្មប្រយុទ្ធឥស្លាមនឹងបង្ក​ការគំរាមកំ​ហែងដល់សហរដ្ឋអាមេរិកនិងអឺរ៉ុបប្រសិនបើអ៊ីស្រាអែលចាញ់សង្គ្រាមបច្ចុប្បន្នជាមួយក្រុមហាម៉ាសហើយលោកបាន អះអាងថារដ្ឋលោកខាងលិចនឹងស្ថិតក្នុងជួរបន្ទាប់ ប្រសិនបើប្រទេសរបស់លោកបរាជ័យ។លោកណេតាន់យ៉ាហ៊ូ បានអង្វរសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលសម្រាប់ការគាំទ្រក្នុង​អំឡុងពេលអង្គុយជាមួយ​លោក Sean Hannity របស់សារព័ត៌មាន Fox News កាលពីថ្ងៃច័ន្ទដោយនិយាយថា យើងត្រូវតែឈ្នះ​មិនត្រឹមតែសម្រាប់ជាប្រយោជន៍របស់យើងប៉ុណ្ណោះទេប៉ុន្តែសម្រាប់ជាប្រយោជន៍នៃមជ្ឈិមបូព៌ាក៏ដូចជា ជាប្រយោជន៍នៃប្រទេសជិតខាងអារ៉ាប់របស់យើង និងពិភពលោកទាំងមូលផងដែរ។លោកបានបន្តថាយើងត្រូវតែឈ្នះដើម្បីការពារអ៊ីស្រាអែល។ យើងត្រូវតែឈ្នះដើម្បីការពារមជ្ឈឹមបូព៌ា។ យើងត្រូវតែឈ្នះសម្រាប់ជាប្រយោជន៍នៃពិភពស៊ីវិល័យ។ នោះជាសមរភូមិដែលយើងកំពុងប្រយុទ្ធ ហើយវាកំពុងតែតទល់នៅពេលនេះ។ លោកបានបន្ថែមថា៖ «ប្រសិនបើយើងមិនឈ្នះនៅពេលនេះទេ នោះអឺរ៉ុបគឺអ្នករងគ្រោះបន្ទាប់ហើយអ្នកបន្ទាប់ទៀតគឺអាមេរិក។

មន្ត្រីអាមេរិកមានការស្ទាក់ស្ទើរក្នុងការអំពាវនាវដោយផ្ទាល់ឱ្យមានបទឈប់បាញ់ ជំនួសឱ្យការស្នើសុំការ​ផ្អាកមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាដែលឡោមព័ទ្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលចំនួនអ្នកស្លាប់កើនឡើងនៅក្នុងតំបន់ហ្គាហ្សា មន្ត្រីរដ្ឋបាលមួយចំនួនបានជំរុញឱ្យមានការអត់​ធ្មត់ពីកងកម្លាំងអ៊ីស្រាអែល ដោយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏បានសម្តែងការសោកស្តាយ ចំពោះប្រជាជនប៉ាឡេស្ទីន ដែលបានស្លាប់នៅក្នុងយុទ្ធនាការ​ទម្លាក់​គ្រាប់បែករបស់អ៊ីស្រាអែល ៕

RELATED ARTICLES