Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាយដីជើងភ្នំលក់ អាជ្ញាធរចាប់ធ្វើកិច្ចសន្យា

កាយដីជើងភ្នំលក់ អាជ្ញាធរចាប់ធ្វើកិច្ចសន្យា

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងចក្រប្រភេទអេស្ការទ័រ ១គ្រឿង បានធ្វើសកម្មភាពកាយដីក្បែរជើងភ្នំខ្លាកូនចាស់លក់ ក៏ត្រូវអាជ្ញាធរក្រុងសិរីសោភ័ណ បានចុះឃាត់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិខ្លាកូនចាស់ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា មានគ្រឿងចក្រប្រភេទអេស្ការទ័រ ១គ្រឿង ធ្វើសកម្មភាពកាយដីក្បែរជើងភ្នំខាងកូនចាស់ រយៈពេលជាង ១សប្តាហ៍មកហើយ ដោយឃើញរថយន្តដឹកដីចេញ-ចូល១ថ្ងៃរាប់សិបជើង សង្ឃឹមថា អា ជ្ញាធរនិងមន្ត្រីជំនាញលោកចុះមកពិនិត្យមើល ហាម ឃាត់ និងមានចំណាត់ការផង។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលព័ត៌មានបានដឹងពីសកម្ម ភាពខាងលើ លោកបានចាត់ មន្ត្រីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យណែនាំធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ព្រោះគ្មានច្បាប់អនុញ្ញាត ទោះជាម្ចាស់ដីមានប្លង់កម្មសិទ្ធិក៏ដោយ។

លោកសំ ជុំនិត អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានប្រាប់ថា ភ្នំខ្លាកូនចាស់ត្រូវបានមន្ទីរជំនាញដាក់ស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីការពារជាតំបន់បរិស្ថានធម្មជាតិក្នុងចំណោមភ្នំនៅក្រុងសិរីសោភ័ណ៕

RELATED ARTICLES