Thursday, July 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាត់ខ្លួនយួ.../ន ៤៣នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

 ឃាត់ខ្លួនយួ…/ន ៤៣នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ខេត្តព្រះសីហនុ ៖ ជនជាតិវៀតណាម ចំនួន៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការឆែកឆេរផ្ទះជួល ចំនួន២កន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នា២០២៥ ថា កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសី ហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួល ចំនួន២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសី ហនុ។

ជាលទ្ធផល រកឃើញជនបរទេស សរុបចំនួន៤៣នាក់ (ស្រី១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន៍ (ពួកគេសុទ្ធតែជាបុគ្គលិកចូលរួមក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយ ដូចជា billmmo.net និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន លិខិតឆ្លងដែន ១៣ក្បាល កុំព្យូទ័រ១៦គ្រឿង ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។

ក្នុងករណីនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម ម្នាក់ ឈ្មោះ DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ឈ្មោះ NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីជាផ្លូវការ និងស្នើសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ ៣៩នាក់។ ដោយឡែកផ្ទះជួលទាំង២ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

RELATED ARTICLES