Thursday, July 17, 2025
Homeសង្គម និងជីវិតចាក់វ៉ាក់សាំងគោ ក្របី ១៥០ក្បាល

ចាក់វ៉ាក់សាំងគោ ក្របី ១៥០ក្បាល

ខេត្តកំពង់ធំ ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញខេត្តកំពង់ធំ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក។

លោកចាន់ បញ្ញាវ័ន្ត បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹក ដល់សត្វគោ ក្របី ជូនប្រជាពលរដ្ឋ ជាលទ្ធផល សម្រេចចាក់បានសត្វគោ ក្របី សរុប១៥០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាលមួយចំនួន និងវ៉ាក់សាំងសាទឹក ២០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋាន។

លោកប្រធានការិយាល័យ បានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វ ឱ្យនាំយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀត នៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម៉្យាងវិញទៀត ត្រូវត្រៀមចំណីបម្រុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាព នារដូវទឹកជំនន់ ហើយ ប្រសិនបើមានសត្វឈឺ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមការងារជំនាញ ចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាល ជំងឺសត្វ ឱ្យបានទាន់ពេលវេលា៕

RELATED ARTICLES