Saturday, July 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងឆបោកអនឡាញ៩កន្លែង ឃាត់ខ្លួន១០៣នាក់

បង្ក្រាបទីតាំងឆបោកអនឡាញ៩កន្លែង ឃាត់ខ្លួន១០៣នាក់

ខេត្តឧត្តរមានជ័យ ៖ គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបានបើកប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងចំនួន៩ ផ្សេងគ្នា និងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនបរទេស សរុបចំនួន១០៣នាក់ (ស្រី៤១នាក់)។

ប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត  ចំនួន៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអម្ពិល។

ជាលទ្ធផល សមត្ថកិច្ចជំនាញបានរកឃើញជនជាតិបរទេសសរុបចំនួន១០៣នាក់ (ស្ត្រីចំនួន៤១នាក់) ក្នុងនោះ មានជនជាតិចិន ចំនួន ៧៨នាក់ (ស្រី១៧នាក់) ជនជាតិវៀតណាម ១៩នាក់ (ស្រី១៦នាក់) ជនជាតិថៃ ១នាក់ និងជនជាតិឡាវ ៥នាក់ (ស្រី៥នាក់)។

នៅទីតាំងបង្ក្រាបទាំងនោះ មានសម្ភារ រួមមាន កុំព្យូទ័រ ម៉ាទឹកកក អាវុធ កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្ក្រាបទាំងអស់ ត្រូវបានបិទទាំងស្រុង ជាមួយការយាមកាម ២៤ម៉ោង។

សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

RELATED ARTICLES