Monday, August 4, 2025
Homeព័ត៌មានជាតិពិធីបួងសួងនៅរូបសំណាកមេទ័ពជិះដំរី សុំឲ្យកងទ័ពកម្ពុជា បានសុខ ឈ្នះចោរសៀមឈ្លានពាន

ពិធីបួងសួងនៅរូបសំណាកមេទ័ពជិះដំរី សុំឲ្យកងទ័ពកម្ពុជា បានសុខ ឈ្នះចោរសៀមឈ្លានពាន

ខេត្តសៀមរាប ៖ ព្រះគ្រូចៅអធិការ ៤វត្ត ដឹកនាំដោយព្រះវិភត្តិមុនីញ្ញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការ វត្តអារញ្ញសាគរ បានដឹកនាំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាច្រើនអង្គ-នាក់ ធ្វើពិធីបួងសួងរំលឹកដល់ដួងព្រលឹងនៃបុព្វបុរសដូនតាខ្មែរ គ្រប់ជំនាន់ ជួយឃុំគ្រងថែរក្សាកងទ័ព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់របស់កម្ពុជា សូមឱ្យបានសេចក្តីសុខ រួចចាកផុតទុក្ខភ័យ ទទួលបានជ័យជម្នះគ្រប់កាលៈទេសៈ ក្នុងបេសកកម្មការពារជាតិ និងបូរណភាពដឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់ទាហាចោរសៀម។

ពិធីបួងសួងនេះ ប្រារព្ធធ្វើនៅកន្លែងរូបសំណាកមេទ័ពជិះលើខ្នងដំរី ស្ថិតនៅទល់មុខធនាគារជាតិកម្ពុជា ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយព្រះវិភត្តិមុនីញ្ញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ និងព្រះចៅអធិការវត្ត ចំនួន៣ផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានសៀមឈ្លានពាន បានបើកការវាយប្រហារដោយអាវុធ មកលើទីតាំងឈរជើងរបស់វីរកងទ័ពកម្ពុជា នៅចំនុចប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តមានជ័យ ទើបកងទ័ពកម្ពុជា បានប្រើសិទ្ធិតបត និងវាយបក រហូតបណ្តេញពួកទាហានចោរសៀម បាក់ទ័ព រត់បាត់អស់ ហើយក្រុមទាហានចោរសៀម បានបន្តការវាយប្រហារយ៉ាងឃោរឃៅ រាលដាលទៅចំណុចផ្សេងទៀត ដោយអាវុធធុនធ្ងន់ យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម រួមទាំងផ្សែងពុល មកលើកងទ័ពកម្ពុជា បណ្តាលឲ្យកងទ័ពកម្ពុជា ពលី និងរបួសច្រើននាក់ ជាពិសេសពួកទាហានចោរសៀម បានទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង បំផ្លាញលំនៅឋានប្រជាពលរដ្ឋ សាលារៀន វត្តអារាម រួមទាំងបំផ្លាញប្រាសាទព្រះវិហារ របស់កម្ពុជា ដែលជាបេតិកភណ្ឌពិភពលោក បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា វីរកងទ័ពកម្ពុជា បានទប់ទល់និងវាយបកយ៉ាងអង់អាចក្លាហាន ការពារទឹកដី មិនឲ្យពួកទាហានចោរសៀម ដណ្តើមកាន់កាប់បានមួយចំណែកណាឡើយ ។

ដោយមើលឃើញនូវភាពសាហាវយង់ឃ្នងរបស់ក្រុមទាហានថៃឈ្លានពាន ដែលបង្កវិនាសកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម មកលើប្រទេសនិងប្រជាជនកម្ពុជា ដូចខាងលើនេះ ទើបលោកលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអន្តរាគមន៍សម្របសម្រួលឲ្យភាគីជម្លោះទាំង២ កម្ពុជា-ថៃ ទទួលយកការចរចានៅប្រ ទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមពីតំណាងប្រទេសចិន និងសហរដ្ឋអាមេរិក រហូតសម្រេចបានបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅម៉ោង២៤ អធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥  ៕

RELATED ARTICLES