Tuesday, August 5, 2025
Homeតារាខ្មែរពេជ្រ វត្តីសារ៉ាវឌ្ឍី ចោលមកុដ MGI ក្នុងធុងសំរាម

ពេជ្រ វត្តីសារ៉ាវឌ្ឍី ចោលមកុដ MGI ក្នុងធុងសំរាម

ភ្នំពេញ ៖ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ថាតំណែង 5Th Runner Up MGI 2022 អត់សំខាន់ដល់ប្រទេសជាតិរបស់នាងទេ អីចឹងគេដកអីដកទៅ…។ ប្រតិកម្មរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី នាពេលនេះ កើតមានបន្ទាប់ពីបុគ្គល ណាវ៉ាត់t ម្ចាស់កម្មវិធី MGI ចេញសេចក្ដីប្រកាសដកតំណែង 5th Runner Up MGI 2022 របស់នាង កាលពីថ្ងៃទី៣ ខែសីហា  ក្រោយពីវត្តីសារ៉ាវឌ្ឍី បានថ្កោលទោសតាណាវ៉ាត់ យកវេទិកា MUT វាយប្រហារមកលើប្រមុខរដ្ឋាភិបាលកម្ពុជា ។

 ប្រភពបានឲ្យដឹងថា ក្រោយឃើញដកតំណែងនាងភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាត់ទុកថារឿងនេះគួរឲ្យអស់សំណើច ហើយថែមទាំងបានផ្ដាំទៅម្ចាស់កម្មវិធី បុគ្គលណាវ៉ាត់ នោះវិញថាតំណែង 5th Runner Up MGI 2022 នេះ អត់មានតម្លៃសម្រាប់នាង និងប្រជាជនកម្ពុជាឡើយ ខណៈមកុដ MGI នោះនាងបានបោះចោលក្នុងធុងសំរាម យូរហើយដែរ ។ វត្តី ថា MGI ជាវេទិកាមួយ ដែលបង្ហាញពីការរើសអើង ជំនួសឲ្យសេចក្ដីថ្លៃថ្នូរ ដែលផ្ទុយគ្នាទៅនឹងការប្រកួតពិតប្រាកដ លើកកម្ពស់ ផ្ដល់អំណាច និងការរួបរួម ។

 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅពីអត់ខ្វល់ម្ចាស់កម្មវិធី ដកឬមិនដកមកុដ អត់សំខាន់សម្រាប់រូបនាងនោះ នាងក៏បានផ្ដាំទៅបុគ្គលណាវ៉ាត់ ឲ្យសងលុយកម្លាំងញើសឈាម មកឲ្យនាងផងដែរ ។ នាងបានបញ្ជាក់ថា មិនមានសល់កុងត្រាជាមួយបុគ្គលណាវ៉ាត់ នោះទេ អ៊ីចឹងនាងថា សូមកុំឲ្យម្ចាស់កម្មវិធីខាងលើ ច្រឡំមានសិទ្ធិជាមួយនាងមួយជីវិត។ វត្តី ថាបុគ្គលណាវ៉ាត់ ខឹងនាងដោយសារតែនាងអត់ព្រមនៅខាងគាត់ (សៀម) ។

 គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដ Miss Grand Cambodia 2022 និង 5th Runner Up MGI 2022 ទទួលរងការិះគន់ច្រើនពីមហាជន ព្រោះតែនៅបង្ហាញលើហ្វេសប៊ុករបស់នាង ស្លាកសម្គាល់ពានខាងលើ ដែលមានបុគ្គលណាវ៉ាត់ ជាជនជាតិថៃ និងស្ថាបនិកកម្មវិធីនោះ ស្របពេលដែលចោរសៀម កំពុងឈ្លាន ពានទឹកដីខ្មែរ ។ ប៉ុន្ដែដើម្បីឆ្លើយតបទៅមហាជន វត្តីសារ៉ាវឌ្ឍី បានលុបចោលអក្សរសម្គាល់ពានខាងលើចេញ ពីហ្វេសប៊ុក របស់នាង ហើយនាងបង្ហាញសកម្មភាពយ៉ាងសកម្មនៅលើបណ្ដាញសង្គម ប្រឆាំងសៀមឈ្លានពានខ្មែរ និងបានចុះទៅចែកអំណោយដល់កងទ័ព និងជនភៀសសឹកតាមព្រំដែនទៀតផង ទើបធ្វើឲ្យការវាយ ប្រហារលើនាង បានស្ងប់ស្ងាត់ទៅវិញ ។ មានការកត់សម្គាល់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចនឹងឈ្នះពាន Miss Universe Cambodia 2025 នៅឆ្នាំ២០២៥ នេះព្រោះនាងជាបេក្ខភាពលេចធ្លោជាងគេ ពិសេសក្នុងឈុតប៊ីគីនី តែម្ដង បើទោះជានាដការីស្រស់សោភា សុខគា គីមលាង មានភាគរយខ្ពស់ ហើយអ្នកមេម៉ាយរូបស្រស់ ថៃ នារីសុជាតា ក៏មិនណយក្ដី។ ប្រសិនបើពេជ្រ វត្តីសារ៉ាវឌ្ឍី ឈ្នះពាន Miss Universe Cambodia 2025 នោះនាងនឹងធ្វើជាអ្នកតំណាងកម្ពុជា ទៅប្រកួត Miss Universe 2025 នៅប្រទេសឥណ្ឌា នាពេលខាងមុខ ដែលពេលនោះ នាងនៅតែលេចធ្លោក្នុងវិស័យបវរកញ្ញា ក្រោយបោះចោលមកុដ MGI ៕

RELATED ARTICLES