Wednesday, August 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងក្នុងផ្ទះសំណាក់ ជាប់ខ្នោះ៥នាក់

ចាប់បង្ខាំងក្នុងផ្ទះសំណាក់ ជាប់ខ្នោះ៥នាក់

ភ្នំពេញ ៖ ជនជាតិចិន និងខ្មែរ ចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំងជនជាតិចិន ម្នាក់នៅក្នុងផ្ទះសំណាក់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់លឹមហេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ CAO ZHI PENG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន)។ ទី២-ឈ្មោះ ZHANG XUESHUANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន)។ ទី៣-ឈ្មោះ ផេង ចន្ទតារា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ។ ទី៤-ឈ្មោះម៉េង ហួត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និងទី៥-ឈ្មោះតាំង លីម៉ី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។ ចំណែកជនរងគ្រោះ មានឈ្មោះ SUN MENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន)។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរ បាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ទើបកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ (ចិន២ ខ្មែរ៣) កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់លឹមហេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ពន្ធ័នឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅបន្ទប់លេខ២០២ ផ្ទះសំណាក់ លឹមហេង។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ រួមនិងជនរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES