Thursday, August 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខនិងចុងភៅ ជក់ថ្នាំញៀន ជាប់ខ្នោះ

សន្តិសុខនិងចុងភៅ ជក់ថ្នាំញៀន ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ និងដៃគូម្នាក់ទៀត ជាចុងភៅ បាននាំគ្នាទិញថ្នាំញៀន យកមកប្រើប្រាស់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះញៀន ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខ (មានសារធាតុញៀន) និងទី២-ឈ្មោះលុច វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចុងភៅ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ស្ថិតនៅចំណុចខណ្ឌសែនសុខ រហូតឈានដល់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការបង្ក្រាបជាក់ស្តែង ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជន សង្ស័យ ចំនួន២នាក់ (១-ឈ្មោះញៀន ចាន់ដារ៉ា ២-ឈ្មោះ លុច វិច្ឆិកា) ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ចំនួន១កញ្ចប់។ ២-ម៉ូតូម៉ាកស៊ុយស៊ូគី និច ចំនួន១គ្រឿង។ ៣-ទូរស័ព្ទ ចំនួន២គ្រឿង។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES