Wednesday, August 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការសម្រេចដាក់គុកគ្រូបង្រៀន ឲ្យសិស្សស្រីថតដោះ ដូរពិន្ទុ

តុលាការសម្រេចដាក់គុកគ្រូបង្រៀន ឲ្យសិស្សស្រីថតដោះ ដូរពិន្ទុ

ខេត្តកណ្តាល ៖ លោកស្វាយ តុញ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូ បង្រៀនម្នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឱ្យសិស្សស្រីថតរូបអាក្រាត បង្ហាញដោះ និងប្រដាប់ភេទ ជាថ្នូរនឹងពិន្ទុ និទ្ទេសល្អនោះ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។

លោកខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោកសូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ប្រាប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា គ្រូបង្រៀនជាប់ចោទនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ “គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ” និង “រុកកួនខាងផ្លូវភេទ”។

អ្នកនាំពាក្យ បានបញ្ជាក់ថា បទល្មើសនេះ យោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ បានចែងថា “បទគំរាម កំហែងដោយមានបញ្ជា ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល”។

គួរបញ្ជាក់ថា គ្រូបង្រៀនម្នាក់ រហស្សនាម “ប៉ាតូច” ដែលបានធ្វើសកម្មភាពលួងលោមសិស្សស្រីៗ ថតរូបសិចស៊ី បញ្ចេញដើមទ្រូង (ដោះ) ស្នូកអណ្តើក (ប្រដាប់ភេទ) និងរាងកាយ ផ្ញើឱ្យខ្លួនមើល ដើម្បីជាថ្នូរនឹងពិន្ទុច្រើន និទ្ទេសល្អ រហូតធ្វើឱ្យសិស្សស្រីរងគ្រោះ ទ្រាំលែងបាន ទម្លាយរឿងទាំងអស់ ធ្វើឱ្យផ្អើលពេញក្នុងបណ្តាញសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីសមត្ថកិច្ចជំនាញ បានទទួល ពាក្យបណ្តឹងពីអាណាព្យាបាលសិស្ស (ក្មេងស្រីរងគ្រោះ) កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៥។

គ្រូបង្រៀនដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហឿន រ៉ាវី ហៅប៉ាតូច ជាគ្រូបង្រៀនមុខវិជ្ជាគណិត វិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១០ នៅវិទ្យាល័យសិរីដីដុះ ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ចំណែកក្មេងស្រីរងគ្រោះ ដែលជាដើមបណ្តឹង មានអាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ មានលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីស្តាប់ការបំភ្លឺរបស់សិស្សស្រីរងគ្រោះថា ជាធម្មតា ខ្លួនតែងតែរាយការណ៍ជូនលោកគ្រូធម្មតា តាមរយៈតេឡេក្រាម ឬតាមឆាត ពីការរៀនសូត្ររបស់សិស្សក្នុងថ្នាក់ ព្រោះនាងគឺជាប្រធានថ្នាក់។ លុះដល់ពេលប្រលងឌីប្លូម (មធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩) រួច នាងបានឆាតសួរលោកគ្រូ ហឿន រ៉ាវី ពីលទ្ធផលប្រលង។ ពេលនោះ លោកគ្រូបានប្រាប់ឲ្យទៅមើលនៅផ្ទះលោកគ្រូ។ នាងក៏បានទៅដល់ផ្ទះលោកគ្រូ ឃើញបានពិន្ទុនិងនិទ្ទេសមធ្យម។ ពេលនោះ លោកគ្រូបានប្រាប់ថា ដាក់លុយយកពិន្ទុល្អទៅ តែនាងមិនបានបង់លុយឡើយ ក៏ត្រឡប់មកផ្ទះវិញ។ ស្រាប់តែលោកគ្រូ បានឆាតមកតាម Messenger ទៅនាង ឱ្យថតរូបបែបសិចស៊ី ឱ្យលោកគ្រូមើល បើចង់បានពិន្ទុល្អ។ ពេលនោះ នាងបានថតរូបស្លៀកពាក់រ៉ូបពណ៌ស ផ្ញើឱ្យលោកគ្រូមើល។ លោកគ្រូបានប្រាប់នាងឱ្យស្លៀកពាក់បែបសិចស៊ីវិញ។ នាងថាអត់មានខោអាវហ្នឹងទេ។ ក្រោយមកនាងបានថតស្គ្រីន (Screenshot) ផ្ញើទៅសួរមិត្តភក្តិ ពីអត្ថន័យដែលខ្លួនឆាតជាមួយលោកគ្រូ ចង់ដឹងថា តើមានលោកគ្រូធ្វើអ៊ីចឹងដូចខ្លួនឬអត់? ទើបមានអាខោនហ្វេសប៊ុក យកទៅផុស បែកធ្លាយករណីខាងលើនេះតែម្តង។

តាមការស្រោវជ្រាវរបស់ផ្នែកជំនាញ បានបញ្ជាក់ថា លោកគ្រូហឿន រ៉ាវី ពិតជាបានប្រព្រឹត្តអំពើដូចខាងលើ ទៅលើសិស្សស្រីខាងលើមែន ហើយក៏ធ្លាប់ប្រព្រឹត្តអំពើបែបនេះដាក់លើសិស្សស្រីផ្សេងទៀតដែរ ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនលោកគ្រូ ហឿន រ៉ាវី បញ្ជូនទៅតុលាការ និងចុងក្រោយត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង៕

RELATED ARTICLES