Thursday, August 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះផ្ទះ១ខ្នង ខ្ទេច២៥០០០ដុល្លារ

 ភ្លើងឆេះផ្ទះ១ខ្នង ខ្ទេច២៥០០០ដុល្លារ

ខេត្តកណ្តាល ៖ ផ្ទះឈើមួយខ្នង របស់ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលមានតម្លៃសរុបប្រហែល ២៥ ០០០ដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះមៀវ ស្រីអឿន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ចំណែកផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ អគ្គិភ័យនេះ បានបង្កការខូចខាតទ្រព្យសម្បត្តិ មួយចំនួនធំ រួមមាន ផ្ទះ១ខ្នង ទាំងស្រុង ម៉ូតូ ១គ្រឿង ប្រាក់ ចំនួន៥២ម៉ឺនរៀល កង្ហារ ៤គ្រឿង មុងភួយខ្នើយ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត។ ចំពោះគ្រឿងអលង្ការពណ៌លឿង ទម្ងន់ ២តម្លឹង ៦ជី ត្រូវបានម្ចាស់ផ្ទះកំពុងបន្តរុករក។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ពន្លត់។ ក្នុងប្រតិបត្តិការនោះ មានការចូលរួមសហការពីរថយន្តពន្លត់អគ្គិភ័យរបស់ក្រុម ហ៊ុនឆេមពាន ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន២គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពបានទាំងស្រុង៕

RELATED ARTICLES