ភ្នំពេញ ៖ បុរសជនជាតិកូរ៉េ ម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលើន បំពានភ្លើងស្តុប ធ្វើឱ្យជ្រុលទៅបុករថយន្ត ១គ្រឿង ពេញទំហឹង បណ្តាលឱ្យខ្ទាតទៅប៉ះរថយន្តកូរ៉េដឹកឥដ្ឋ ១គ្រឿងទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិកូរ៉េ ម្នាក់ បើកបររថយន្តទំនើប ១គ្រឿង ម៉ាក DEFENDER ពាក់ស្លាកលេខ ភ្នំពេញ 2CH-5885 ក្នុងល្បឿនយ៉ាងលឿន បំពានភ្លើងស្តុបពណ៌ ក្រហម រួចជ្រុលទៅបុករថយន្ត ១គ្រឿងម៉ាកតូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BY-3761 បណ្តាលឱ្យប៉ើងខ្ទាតទៅប៉ះរថយន្តកូរ៉េ ដឹកឥដ្ឋ ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3F-5794 បណ្តោលឱ្យរថយន្តទាំង៣គ្រឿង រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្តទាំង៣គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕