Thursday, October 23, 2025
Homeសង្គម និងជីវិតដឹកប្រពន្ធទៅពេទ្យ កើតកូនលើឡាន

ដឹកប្រពន្ធទៅពេទ្យ កើតកូនលើឡាន

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាល ត្រូវបានបុរសជាប្តី ដឹកបញ្ជូនតាមរថយន្ត សំដៅទៅកាន់មន្ទីរពេទ្យ ស្រាប់តែមិនទាន់ដល់ផង ក៏សម្រាលកូននៅលើរថយន្តតែម្តង និងត្រូវបានបុគ្គលិកឆ្មបមណ្ឌលសុខភាពភ្នំកុក ស្រុកវើនសៃ បានជួយសង្គ្រោះប្រកបដោយជោគជ័យ ។

ស្ត្រីដែលសម្រាលកូននៅលើរថយន្ត មានឈ្មោះវើយ ហាន់ អាយុ២៧ឆ្នាំ រស់នៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ចំណែកកូនដែលទើបនឹងសម្រាលនេះ គឺជាកូនទី៣។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មណ្ឌលសុខភាពក្នំកុក ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ដោយទទួលបានដំណឹងតាមរយៈប្រធានមណ្ឌលសុខភាព បុគ្គលិកឆ្មបមណ្ឌលសុខភាពភ្នំកុក បានចុះទៅជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើរថយន្ត ប្រកបដោយជោគ ជ័យ និងស្របតាមវិជ្ជាជីវៈ នៅទីតាំងក្រុមហ៊ុនម៉ាងយ៉ាង នៃស្រុកវ៉ឺនសៃ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុហេតុ ស្ត្រីរូបនេះ បានឈឺពោះ រយៈពេល១ម៉ោង ហើយប្តីបាននាំមក សម្រាលនៅមណ្ឌលសុខភាពភ្នំកុក ក៏ប៉ុន្តែដោយសាររយៈចម្ងាយផ្លូវពីភូមិមកមណ្ឌលសុខភាព ចម្ងាយឆ្ងាយ និងស្ថានភាពផ្លូវលំបាក ទើបធ្វើឱ្យស្ត្រីឈឺពោះសម្រាលកូននៅតាមផ្លូវតែម្តង។

បច្ចុប្បន្នស្ថានភាពម្តាយនិងទារក មានសុវត្ថិភាព និងសុខភាពល្អ ដែលស្ថិតក្នុងការថែទាំរបស់គ្រូពេទ្យ៕

RELATED ARTICLES