Thursday, November 27, 2025
Homeសង្គម និងជីវិតលោកហ៊ុន ម៉ានី រៀបការប្រពន្ធថ្មី 

លោកហ៊ុន ម៉ានី រៀបការប្រពន្ធថ្មី 

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវជាកូនប្រុសទី៣ របស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារស្ងាត់ៗ លោកបានរៀបការប្រពន្ធថ្មី ទៅតាមគន្លងប្រពៃណីខ្មែរ យ៉ាងអធិកអធម ក្រោយលេចឮព័ត៌មានចចាមអារ៉ាមថា លោកបានលែងលះភរិយាមុន គឺលោកស្រី យឹម ឆៃលីន ដាច់ស្រេចហើយ ។

ពិធីមង្គលការរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅវិមានចម្ការមន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅតាមកម្មវិធីដែលមានជាលំដាប់លំដោយ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានចាស់ទុំ មេបា ឪពុកម្ដាយ ញាតិមិត្តទាំងសងខាង ចូលរួមយ៉ាងច្រើនកុះករ ។

 ពិធីមង្គលការនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៃគណបក្សប្រជាជនកម្ពុជា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្សព្វផ្សាយតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការបង្ហោះរូបភាពជាច្រើន ធ្វើឱ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង និងបានឃើញយ៉ាងច្បាស់ពីវត្តមានកូនកំលោះ គឺជាលោក ហ៊ុន ម៉ានី ជាគូនិងកូនក្រមុំ ឆាយ ថងឌី ។

ពិធីមង្គលការរបស់លោក ហ៊ុន ម៉ានី នៅពេលនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ដោយសារតែគេពុំធ្លាប់ឮដំណឹងថា លោកបានលែងលះភរិយាមុន គឺលោកស្រី យឹម ឆៃលីន ដ៏ស្រស់ស្អាតនោះ តាំពីពេលណានោះឡើយ ។ ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋានមួយចំនួន ចង់ដឹងថា តើនារីដែលមានសំណាងបានក្លាយជាភរិយាថ្មីរបស់លោកហ៊ុន ម៉ានី ជាកូនចៅអ្នកធំណា?

ក្នុងនោះ មានគណនីហ្វេសប៊ុក ឈ្មោះ “Daly Bunnarith” បានសរសេរខម្មិនសួរថា «តើប្រពន្ធរបស់លោក ហ៊ុន ម៉ានី ជាកូនអ្នកណា?» និងត្រូវបានលោកស្រីហ៊ុន ស៊ីណាត ជាម្ដាយមីងរបស់លោកហ៊ុន ម៉ានី បានចូលមកឆ្លើយតបថា «ក្មួយរបស់ខ្ញុំ រៀបការជាមួយកូនអ្នកបាត់ដំបង»។

 គួរបញ្ជាក់ថា លោក ហ៊ុន ម៉ានី ជាកូនទី៥ និងជាកូនប្រុសទី៣ របស់សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកត្រូវជាប្អូនប្រុសរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

 ក្នុងចំណងអាពាហ៍អាពាហ៍ ជាមួយភរិយាមុន លោកស្រី យឹម ឆៃលីន ជាកូនស្រីលោក យឹម ឆៃលី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលបានកូនប្រុស-ស្រី ចំនួន ៣នាក់ ៕ 

RELATED ARTICLES