Monday, December 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បណ្តេញចេញ វៀតណាម ៧៧នាក់

កម្ពុជា បណ្តេញចេញ វៀតណាម ៧៧នាក់

ភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន៧៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញអន្តោប្រវេសន៍កម្ពុជា សម្រេចបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ។

ការបណ្តេញជនជាតិវៀតណាម ទាំង៧៧នាក់ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ថា  កម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៧៧នាក់ (ស្រី៣៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តថា ការបណ្តេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយសារលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តទោសចប់ (កំហែងយក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)៕

RELATED ARTICLES