ខេត្តកំពង់ធំ ៖ តារាចម្រៀងរ៉េប វ័យក្មេង ល្បីឈ្មោះ លោក ទេព ពិសិដ្ឋ កំពុងធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែមិនមែនជាការភ្ញាក់ផ្អើលនៅក្នុងវិស័យសិល្បៈ ដែលធ្វើឲ្យប្លែក ចម្លែកអារម្មណ៍ទេ គឺភ្ញាក់ផ្អើលនៅក្នុងជីវិតឯកជនដ៏ក្មេងខ្ចីរបស់លោក ដែលនៅសុខៗ បុរសម្នាក់ដែលអះអាងថា ជាឪពុកបង្កើតរបស់តារារូបនេះ បានចេញមកប្រកាសកាត់កាល់កូនប្រុសនេះចោល និងបានហៅកូនប្រុសនេះថា “អាភ្លេចកំណើត“ បានល្បី មានឪចុង ភ្លេចឪបង្កើត ។

លោកទេព ពិសិដ្ឋ និងឪពុក
បុរសដែលអះអាងថា ជាឪពុកបង្កើតរបស់តារាចម្រៀងរ៉េប ទេព ពិសិដ្ឋ មានឈ្មោះទេព កោសល្យ អាយុ៤៥ឆ្នាំ ជាអាករលក់ដូរ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ។ មានអតីតប្រពន្ធឈ្មោះ ជ័យ សុភ័ណ្ឌ អាយុ៤១ឆ្នាំ និងកូនប្រុស ចំនួន៣នាក់ កូនប្រុសទី១ ឈ្មោះទេព ពិសិដ្ឋ អាយុ២២ឆ្នាំ ជាតារាចម្រៀងរ៉េប ។ កូនប្រុសទី២ ឈ្មោះទេព សុលាភ អាយុ១៩ឆ្នាំ និងកូនប្រុសទី៣ ឈ្មោះទេព ឆៃឡុង អាយុ១០ឆ្នាំ ។ បច្ចុប្បន្នក្រៅពីអតីត ភរិយាមានប្ដីថ្មីចោលខ្លួនហើយនោះ បុរសរូបនេះ ក៏មានប្រពន្ធក្រោយ វ័យក្មេងស្រស់ស្អាត អាយុដំណាលគ្នានឹងកូនប្រុសច្បង ទេព ពិសិដ្ឋ តែនៅមិនទាន់មានកូន ជាចំណងដៃនៅឡើយ ក្រោយរៀបការជាមួយគ្នា បាន២ឆ្នាំ ។
ជាមួយនឹងអារម្មណ៍ខឹងសម្បានឹងកូនប្រុស លោកទេព កុសល បានប្រើពាក្យពេចន៍អសុរោះ ជេរតារាចម្រៀង ទេព ពិសិដ្ឋ តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “វាមានឪចុង ថ្មី វាភ្លេចឪបង្កើតវាហើយ វាថា វាអត់ឪ អ្ហែងឆាប់ភ្លេចកំណើតម្ល៉េះ? 15ឆ្នាំមុន អញចិញ្ចឹមអ្ហែង ឲ្យរៀនខ្មែរ ចិន អង់គ្លេស រាប់ឆ្នាំ អញទ្រាំលំបាកឲ្យតែកូនបានចេះដឹង ព្រោះខ្លាចអ្ហែងលំបាកវេទនា ខ្លាចអ្ហែងល្ងឹតល្ងង់ អ្ហែងដឹងអត់អាភ្លើ ?? អញឃើញអ្ហែងជក់ អ្ហែងផឹកស្រា អ្ហែងមើលទូរស័ព្ទដាច់យប់ ! ហ៊ឺម…អញបារម្ភ ទើបអញស្តីបន្ទោសអ្ហែងខ្លះទៅ អាភ្លេចកំណើត !“ ។


លោកទេព ពិសិដ្ឋ និងម្ដាយ
សំណេរខាងលើនេះ លោកទេព កោសល្យ បានធ្វើឡើង ក្រោយ២ថ្ងៃ ដែលលោកបានប្រកាសតាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក ដដែល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ថា «ចង់កាត់កាល់សាច់ស្អុយចោល តើត្រូវមានឯកសារអ្វីខ្លះ? ជួយប្រាប់ផង ។ អរគុណទុកមុន» ហើយលោកក៏សុំផ្តាំទៅកូនប្រុស ទេព ពិសិដ្ឋ ថា “ផ្ដាំទៅអ្ហែង អញរឹងមាំ តាំងពីក្បាលអ្ហែងមិនដឹងនៅអាចម៍ណាម្ល៉េះ ! អញមានមុខរបរ ពីរបីកន្លែង លុយអញចាយមិនអស់ ផ្ញើជូនអាក្មេងឆាប់ភ្លេចកំណើត ! វាថាវាអត់ឪ អញក៏គ្មានកូនដូចអ្ហែងដែរ“ ។




ឪពុកទេព ពិសិដ្ឋ និងភរិយាថ្មី
លោកទេព កោសល្យ បានសរសេរបន្តថា “បើប្រិយមិត្តមិនអស់ចិត្ត អាចចុះមកសិក្សាបាន ដើម្បីចង់ដឹងថា តើសាច់រឿងមួយនេះ វាផ្តើមមកពីអ្វី? ទើបធ្វើឲ្យពួកវារត់ចោលស្រុកអស់រលីង! វាឃើញឯងប៉ិនទ្រាំ វានាំគ្នាធ្វើបាបផ្លូវចិត្តឯងគ្រប់រឿង! ហ៊ឹម…” ។

ជាមួយគ្នានេះ លោកទេព កោសល្យ បានសរសេររំលឹកកូនប្រុស និងអតីតប្រពន្ធ ពីរឿងឈឺចាប់របស់ខ្លួន ដែលខំលះបង់ដើម្បីគ្រួសារ ចុងក្រោយ គ្រួសារបោះបង់ចោលថា “ពេលកូនល្បី មានអ្វីគ្រប់យ៉ាង កូនមិនដែលនឹករលឹកដល់ប៉ាទេ ។ ឆ្នាំ2021 កូនចាំអត់? ពួកយើងចាកចោលប៉ា ទាំងព្រម កាលនោះ ប៉ា លក់ដូរបណ្តើរ ប៉ាក៏ឆ្លៀតធ្វើផ្ទះថ្មមួយទៀត ដើម្បីកូនបណ្តើរ ព្រោះពេលកូនមកលេងផ្ទះ មានផ្ទះល្អ កូនមិនខ្មាសគេ ព្រោះអីកូនជាតារាល្បី! ព្រោះតែចង់ឲ្យរួចលឿនពេក ក៏ទៅខ្ចីធនាគារបន្ថែម តែអកុសល់អី ផ្ទះធ្វើមិនទាន់រួចផង ជីវិតគ្រួសារក៏បែកបាក់អស់ ព្រោះតែជំពាក់គេច្រើនឆ្នាំពេក ផ្ទះក៏ធ្វើមិនទាន់រួចផង ស្រីអូន ក៏ដាក់មេប្រូចចាកចោលបងទៀត ! កូនដឹងអត់ ? កាលនោះជីវិតប៉ាស្ទើរសរសៃប្រសាទម្តងៗ បញ្ហាគ្រប់យ៉ាងសង្កត់លើប៉ា តែម្នាក់? ផ្ទះធ្វើមិនទាន់ហើយ ជំពាក់ធនាគាររាប់ឆ្នាំ បញ្ហាគ្រួសារ ។ កូនសប្បាយនឹងការជោគជ័យលើទឹកដីទីក្រុង មួយឆ្នាំ កូនមិនដែលខលសួរសុខទុក្ខប៉ាម្តងឡើយ មីមួយនោះ សប្បាយនឹងប្រុសស្នេហ៍គេថ្មី ប៉ាឈឺចាប់ គ្រាំចិត្ត ជាងបួនឆ្នាំ ទើបប៉ារៀបការ ជាលើកទីពីរ។ ហេតុអ្វី? ម្ចាស់ពានទាំងមូល ពេលធ្លាក់ខ្លួនឈឺ ដើរខ្ចីលុយគេអ៊ីចឹង? ឯណាទៅ លុយពានរង្វាន់ រាប់ម៉ឺនដុល្លារនោះ? { ឆ្ងល់មិនមែនផ្ចាញ់ផ្ចាលទេ} ហើយវាថា ឪមិនចេះជួយកូន ខ្ញុំជួយកូន ម្នាក់ 4000ដុល្លារ ហើយយ៉ាងម៉េចទៀត? ឬក៏ចង់ឲ្យខ្ញុំផុសឯកសារទទួលលុយ ជាសាធារណៈ ? អញចង់ថា ហងនឹងប្តីក្រោយ ជួយអីកូនបានខ្លះ?“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកទេព កោសល្យ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ពេលនេះ លោកបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន (ភូមិ-ឃុំ) ដើម្បីប្រកាសកាត់កាល់កូនប្រុសបង្កើត ទេព ពិសិដ្ឋ តាមផ្លូវច្បាប់រួចហើយ ប៉ុន្តែលោកនៅទុកឱកាសឲ្យរួបគេសុំទោស ជាសាធារណៈ គឺបើគេយល់ព្រមសុំទោស នូវពាក្យដែលគេបាននិយាយនៅក្នុងបទចម្រៀងថា “គ្មានឪពុក” នោះ លោកនឹងអភ័យទោសឲ្យគេ ឈប់ប្រកាន់ខឹងនឹងគេ និងព្រមទទួលស្គាល់គេជាកូនបង្កើតវិញ ព្រោះការដែលគេនិយាយថា “ជាកូនគ្មានឪ” នេះ លោកមិនអាចទទួលយកបានទេ ខណៈដែលលោកបានផ្ដល់កំណើតដល់គេ និងបានចិញ្ចឹមគេ ទំនុកបម្រុងគេ ឲ្យបានរៀនសូត្រ មុននឹងម្ដាយរបស់គេចុះចោលរូបលោក ទៅមានប្រុសថ្មី ហើយឲ្យកូនទាំងប្រុស ទទួលស្គាល់ប្រុសថ្មីនោះ ជាឪពុកចុង ។ ក្នុងន័យនេះ លោកគ្មានចេតនាជាន់ពន្លិចកូនដែលជាតារាល្បីទេ គឺមានតែរីករាយ និងសប្បាយចិត្តខ្លាំង ពេលកំពុងលេចធ្លោនៅក្នុងវិស័យសិល្បៈ ក្លាយជាមនុស្សរបស់មហាជន តែអ្វីដែលលោកហៅគេជា “កូនអត់កំណើត” ក៏ព្រោះតែគេថា ជាកូនអត់ឪនោះឯង ។ ដូច្នេះលោកសុំឲ្យមហាជន កុំមានការយល់ច្រឡំមកលើរូបលោក ថាតាមព្យាបាទកូន ព្រោះតែឃើញកូនល្បី អ្វីដែលសំខាន់ លោកចង់ឲ្យគ្រប់គ្នាយល់ពីឈឺចាប់របស់លោក ដែលខំលះបង់ដើម្បីប្រពន្ធកូន ចុងក្រោយ ប្រពន្ធបោះបង់ចោល ហើយក្រោយឆ្លងកាត់ការឈឺចាប់ អស់រយៈពេល ៣ឆ្នាំ សម្រេចរៀបការប្រពន្ធថ្មី ក៏មានពាក្យថា ខ្លួនឈ្លក់វង្វេងនឹងប្រពន្ធក្មេង អាយុស្រករកូនប្រុសទៅវិញ ។
លោក ទេព កោសល្យ បានរៀបរាប់ថា “បាទ! ខាងភូមិ-ឃុំ ខ្ញុំបានស្នើគាត់ហើយ ប៉ុន្តែគ្រាន់តែគេឲ្យតុលាការ ប៉ុន្តែខ្ញុំអត់ទាន់មានពេលទៅ ។ ខ្ញុំសម្រេចចិត្តច្បាស់ហើយ ខ្ញុំអត់មានកូនប្រភេទអ៊ីចឹងទេ ។ ខ្ញុំនិយាយហ្នឹង មិនមែនទាមទារគុណសម្បត្តិទេ ប៉ុន្តែគ្រាន់តែថា កន្លងមក ខ្ញុំស្រលាញ់កូនខ្ញុំ ហើយក៏ខ្ញុំស្រលាញ់គ្រួសារខ្ញុំដែរ ប៉ុន្តែគ្រាន់តែថា ពេលខ្លះយើងជាឪពុក បើឃើញកូនខុសហើយ យើងមិននិយាយស្ដីខ្លះ តើយើងធ្វើជាឪពុកគេធ្វើអី? កូនខ្ញុំអាសិដ្ឋ ហ្នឹង ក៏វាធ្លាប់មានអតីតកាលដែរ និយាយដោយត្រង់! ហើយគេក៏ធ្លាប់មកបំបាក់មុខខ្ញុំ ដោយសារវាធ្លាប់យកអីរបស់គេ ពីនេះ ពីនោះអ៊ីចឹងទៅ វាទៅកន្លែង ២៥០០ វាយកអីវ៉ាន់របស់គេមក គេតាមមក គេដាក់កាមេរ៉ា ហ្នឹងហើយសុទ្ធតែជាទង្វើដែលខ្ញុំទ្រាំមិនបាន ខ្ញុំត្រូវការវ៉ៃប្រដៅខ្លះ ។ អ៊ីចឹងហើយ វាឃើញអាទង្វើអ៊ីចឹងៗឯង ទាំងម៉ែ ទាំងកូនវាហ្នឹង បរិហារសុទ្ធតែថាខ្ញុំហ្នឹង ធ្វើបាបកូន ព្រៃផ្សៃដូចសត្វធាតុ ។ អ៊ីចឹងពាក្យហ្នឹង ខ្ញុំមិនអាចទទួលយកបានទេ ហើយទី១ទៀត ខ្ញុំក៏បានចែកលុយ ចែកកាក់ ឲ្យវាដែរ ហើយក្នុងបទចម្រៀង វាថា “កូនអត់ឪ” អ៊ីចឹង ខ្ញុំក៏ឆ្លងឆ្លើយនឹងវាទៅថា ខ្ញុំក៏គ្មានកូនដូចវាអ៊ីចឹងដែរ ។ ពាក្យ “កូនអត់ឪ” បើនិយាយទៅ ពាក្យហ្នឹង វាដូចជាសាធារណៈអ៊ីចឹងឯង ព្រោះអ្នកដែលស្គាល់វាទាំងអស់ហ្នឹង គេជួបខ្ញុំ គេតែងតែនិយាយថា ខ្ញុំហ្នឹង វាមិនមែនឪវាទេ គឺគេធ្លាប់និយាយអ៊ីចឹង ដែលជាធម្មតា ខ្ញុំជាឪពុក វាក្ដុកក្ដួលដែរ ខ្ញុំទទួលយកអត់បាន ព្រោះកន្លងមក ធ្លាប់ដឹងហើយ យើងជាឪពុកគេ យើងស្រលាញ់កូន យើងបណ្ដុះបណ្ដាលកូន ដូចខ្ញុំតែនិយាយអ៊ីចឹង ហើយកូនខ្ញុំមួយណាក៏វាតែងមានអតីតកាល ដូចខ្ញុំថា វាធ្លាប់ដើរក្រុមវា គេចាប់បាន គេទារលុយសាមសែសិបម៉ឺន ហើយខ្ញុំមិនអាចអត់ទ្រាំ ខ្ញុំក៏ត្រូវប្រដៅវាខ្លះដែរ ទម្រាំនឹងវាបានវ័យប៉ុណ្ណឹងហ្នឹង ក៏ខ្ញុំហ្នឹងមានអតីតកាលដែរ វាមិនមែន Perfect ទេ ។ ម្យ៉ាងទៀត ដូចខ្ញុំតែនិយាយអ៊ីចឹង ខ្ញុំជាមេគ្រួសារ ខ្ញុំចង់ឲ្យគ្រួសារខ្ញុំ មានមុខមានមាត់ ខ្ញុំចង់ឲ្យកូនខ្ញុំហ្នឹង មានកិត្តិយស ខំជំពាក់លុយធនាគារ ខំពង្រីងទិញដី ខំពង្រីកទិញផ្ទះ ខំពង្រីកធ្វើផ្ទះ ធ្វើមិនហើយ ដោយសារតែខ្វះខាត ចង់ឲ្យកូនរស់នៅស្រួល វាក៏រត់ចោល បែកជើងគ្នាទាំងអស់រលីងទៅ សាច់រឿងហ្នឹងវាអ៊ីចឹង ហើយពេលដែលវាទៅហ្នឹង គឺកូនពីរនាក់ បន្ទាប់ពីអាសិដ្ឋ នៅនឹងខ្ញុំទេ ទាល់តែរយៈពេលប្រហែល ១២ខែ ទើបវាយកទៅ ហើយវាយកទៅហ្នឹង មិនមែនបេះដូងវាយកទៅទេ គឺបងវា អាសិដ្ឋ តេមករកខ្ញុំ ហើយអាពីរនាក់ហ្នឹង នៅរៀនទេ តែបងវា ចេះតែតេថា អូនឯងនឹកបងអត់? អូនឯងចង់មកលេងភ្នំពេញ អត់? ដល់ពេលឲ្យទូរស័ព្ទ វាចេះតែនិយាយ ហើយអានោះ ពីរអាទិត្យ តេម្ដង រហូតធ្វើឲ្យអាពីរនាក់នេះ ខ្ញុំនិយាយលែងស្ដាប់ វាលែងទៅរៀន ខ្ញុំឲ្យវាទៅរៀន វាដើរគេចសាលា ហើយខ្ញុំម្នាក់ឯង រកស៊ីផង ខ្ញុំមានពេលឯណាដើរតាមវា ឲ្យលុយវា ដឹងតែទៅរៀន ដល់វាអត់ទៅរៀន គ្រូស្ដីបន្ទោសអីអ៊ីចឹង ខ្ញុំក៏ប្រាប់អាសិដ្ឋ ឲ្យមកយកប្អូនមក ដូចអ្ហែងនិយាយអ៊ីចឹង ក៏ប៉ុន្តែខោអាវស្លៀកពាក់ លុយរៀនសូត្រ ចំណាយ គឺប៉ាអ្នកចំណាយ បើទៅហ្នឹងទៅ វាជួបបងប្អូន ហើយបន្ទាប់មក ក៏វាយកទៅហ្នឹងឯង ។ ប៉ុន្តែដឹងម៉េចទេ? ពេលទៅដល់ភ្នំពេញ អាសិដ្ឋ តេប្រាប់ម៉ាក់វា ព្រោះម៉ាក់វាហ្នឹង មានប្ដីនៅភ្នំពេញ អាប្ដីដែលរត់ទៅយកគ្នាហ្នឹង ហើយម៉ែគេហ្នឹង ក៏យកប្ដីគេទៅលេងកូន ខ្ញុំឈឺចាប់ណាស់ និយាយដល់កន្លែងហ្នឹង ។ ខ្ញុំចង់និយាយកន្លែងហ្នឹង ដើម្បីឲ្យដឹងថា មិនមែនទឹកចិត្តវាឱបក្រសោបកូនទេ បានន័យថាវាទៅហ្នឹង គឺវាទៅតែវាទេ កូននៅនឹងខ្ញុំទេ ពីរហ្នឹង ដោយសារតែមូលហេតុខ្ញុំជំពាក់គេច្រើន អ៊ីចឹងវាមានបញ្ហាគ្រួសារ គេគិតថា បើសិនជាគេចេញពីខ្ញុំទៅ មានប្រុសថ្មី អ៊ីចឹងគេស្រួលណាស់ គេអត់មានខ្វាយខ្វល់ជំពាក់ធនាគារអី ឈឺក្បាលដូចខ្ញុំ បានន័យថា គេអឺងហឺយ ។ កាលហ្នឹង ខ្ញុំពេញឆ្កួតជ្រូក ឬចង់សរសៃប្រសាទហើយ កាលពីឆ្នាំ២០០១ ហ្នឹង“ ។
លោក ទេព កោសល្យ បន្តថា “យ៉ាងណា ខ្ញុំលើកនេះ មិនមែនបានន័យថា ខ្ញុំចង់ឆ្កឹះម៉ែវា រឿងអតីតកាលកន្លងផុតបួនប្រាំឆ្នាំមុនទេ ប៉ុន្តែខ្ញុំនិយាយនេះ ដោយសារតែខ្ញុំឈឺចិត្ត ទទួលយកមិនបាន ពេលឮពាក្យកូនថា អត់ឪ អត់អីហ្នឹង ។ រយៈពេលជាង ១០ឆ្នាំហើយ ខ្ញុំមិនដែលឆ្លងឆ្លើយទេ ខ្ញុំរកស៊ីធម្មតា តែឆ្លងឆ្លើយពេលនេះ ដោយសារតែខ្ញុំឈឺចាប់ ជាពិសេសនៅនឹកឃើញកាលពីគេយកប្ដីទៅលេងកូន កូនខ្ញុំអាពៅហ្នឹង វាយំតាម វាក៏តេប្រាប់ខ្ញុំថា កូនហ្នឹងវាមិននៅជាមួយអាសិដ្ឋ ទេ វាមកនៅជាមួយខ្ញុំ អ៊ីចឹងបងឯងចេញថ្លៃរៀនសូត្រ ខោអាវស្លៀកពាក់ ព្រោះគេនៅរកស៊ីជាមួយប្ដីនេះ ក៏ជួលផ្ទះគេដែរ ខ្ញុំក៏ថា អ៊ីចឹងឲ្យវារៀនទៅ ចាំខ្ញុំវេរលុយឲ្យ ១ខែ ៣០ម៉ឺន ហើយខ្ញុំក៏ឲ្យ ១ខែ ៣០ម៉ឺនរហូត ។ រហូតបានជាង១ឆ្នាំ បានគេថា មិនបាច់បង់ប្រចាំខែទេ គេឲ្យខ្ញុំបង់ផ្ដាច់ ដោយគេទារ កូនមួយ ៥០០០ដុល្លារ ហើយគេមិនឲ្យពិបាកទេ កូនហ្នឹង គេរ៉ាប់រងចិញ្ចឹម គេឲ្យរៀនសូត្រ ។ ប៉ុន្តែខ្ញុំថា បើសិនម្នាក់ ៥០០០ ខ្ញុំអត់មានលទ្ធភាពទេ ដោយសារតែផ្ទះ ធ្វើមិនទាន់ហើយ ធនាគារ បីក្រដាសហ្នឹង ក៏ខ្ញុំសងគេអត់ទាន់ហើយដែរ អ៊ឹចឹងបើសិនជា ៤០០០ ខ្ញុំពិចារណាសិន តែគេថា ៤០០០ ក៏បានដែរ ខ្ញុំក៏ប្រគល់ឲ្យគេ កូន៣នាក់ហ្នឹង ម្នាក់៤០០០ ហើយវាសុំខ្ញុំ ពីរពាន់ថែមទៀត ដោយសារគេថា ខ្ញុំអតីតប្រពន្ធ ធ្លាប់រស់នៅជាមួយបងឯងដែរ ហើយបើបងឯងឲ្យកូនប៉ុណ្ណឹងហើយ បងឯងជួយឲ្យខ្ញុំផងទៅ ខ្ញុំក៏គិតថា បើជ្រុលជាអស់ហើយ ក៏ឲ្យគេទៅ ព្រោះកាលហ្នឹង ខ្ញុំខ្ចីលុយគេដែរ ។ ខ្ញុំក៏ប្រគល់់ឲ្យគេទៅ ដូចមាននៅក្នុងក្រដាស មានបញ្ជាក់ពីភូមិ-ឃុំ“ ។

បុរសជាឪពុក បបន្តថា “ត្រលប់មកវិញ “កូនអត់ឪ” ហ្នឹង នៅក្នុងបទចម្រៀងគេ មិនដឹងថា បទហ្នឹង គេច្រៀងដើម្បីលក្ខណៈសិល្បៈ ឬក៏យ៉ាងម៉េចទេ ប៉ុន្តែយើងជាឪ ក៏ត្រូវតែនិយាយដែរថា ហេតុអីបានអត់ឪ? ព្រោះកន្លង មក យើងបណ្ដុះបណ្ដាលវារហូត ទើបតែបែកគ្នាជាមួយម៉ាក់វាហ្នឹងទេ បានអ៊ីចឹងនោះ ។ ដូច្នេះអ្វីដែលខ្ញុំប្រ កាសកាត់កាល់វា ខ្ញុំចង់ឲ្យវាសុំទោស បើសិនជាវាសុំទោស វាចប់ហើយ តែបើវាអត់សុំទេ ខ្ញុំក៏មានកូនដូចវាអ៊ីចឹងដែរ ។ ខ្ញុំជាជនរងគ្រោះ សាច់រឿងដែលខ្ញុំនិយាយនេះ ជារឿងពិត រយ:ពេល ៤ឆ្នាំជាង ទើបខ្ញុំបានសម្រេ ចរកជីវិតគូ មកវិញ ហើយដល់គេយល់ច្រឡំ គេឃើញប្រពន្ធខ្ញុំហ្នឹង គេថាមកពីស្រីក្មេង បានធ្វើឲ្យកូនបែកបាក់ ។ តាមការពិត វាបែកពីខ្ញុំ ៤ឆ្នាំហើយ ខ្ញុំទើបការហើយបាន២ឆ្នាំ ខ្ញុំការតាំងពីដើមឆ្នាំ២០២៤ ។ មុនការនេះ ខ្ញុំដើរបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ រយៈពេល ៣ឆ្នាំជាងហ្នឹង ខ្ញុំចង់សរសៃប្រសាទ ដោយសារខ្ញុំស្រលាញ់ប្រពន្ធ ស្រ លាញ់កូន តែបែរជាជួបរឿងបែបហ្នឹង ។ ប៉ុន្តែពេលដែលឃើញកូនជោគជ័យក្នុងសិល្បៈ រាល់ថ្ងៃនេះ ក៏នៅតែសប្បាយដែរ គឺសប្បាយចិត្តនឹងវា ដោយសារតែឃើញវារីកចម្រើន ប៉ុន្តែខ្ញុំនិយាយអារឿងពាក្យ “កូនអត់ឪ” ហ្នឹងទេ តែបើឲ្យទៅជាន់ពន្លិចកូន ខ្ញុំគ្មានចេតនាទេ ខ្ញុំត្រេកអរនឹងជីវិតសិល្បៈរបស់កូនជោគជ័យ តែការប្រើពាក្យ “កូនគ្មានឪ” នេះ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះឧទាហរណ៍ បើសិនជាខ្ញុំស្លាប់ អាហ្នឹងអាចប្រើភា សាអ៊ីចឹងបាន ប៉ុន្តែខ្ញុំអត់ទាន់បានស្លាប់ផងហ្នឹង វានិយាយអ៊ីចឹងទៅ វាធ្វើឲ្យឈួលអារម្មណ៍ណាស់ ហើយពាក្យ “ភ្លេចកំណើត” ហ្នឹង ដោយសារតែវាភ្លេចឪវា ដែលវានិយាយថា វាអត់ឪ គឺខ្ញុំចង់សំដៅតែប៉ុណ្ណឹងទេ គឺភ្លេចឪវា ដែលធ្លាប់ផ្ចុងផ្ដើម អត់មានទាក់ទងជាន់ពន្លិចកូនទេ នេះទឹកចិត្តខ្ញុំជាឪពុក…“ ។
ជុំវិញការការលើកឡើងរបស់បុរសជាឪពុក ខាងលើនេះ “ នគរធំ” បានព្យាយាមទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីតារាចម្រៀងរ៉េប ទេព ពិសិដ្ឋ ដែរ កាលពីល្ងាចម្សិលមិញ ប៉ុន្តែមិនអាចទាក់ទងបានទេ ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីតារាចម្រៀងរូបនេះ នៅពេលក្រោយ ។
ដោយឡែក អ្នកស្រី ជ័យ សុភ័ណ្ឌ ត្រូវជាអតីតភរិយារបស់លោកទេព កោសល្យ និងត្រូវជាម្ដាយបង្កើតរបស់ទេព ពិសិដ្ឋ បានបញ្ជាក់តាមបណ្ដាញសង្គម ថា អតីតប្ដីរបស់អ្នកស្រី គឺជាឪពុកបំផ្លាញកូន ហើយអ្នកស្រីថា អ្នកស្រីមិនបានហាមឃាត់កូន មិនឲ្យទទួលស្គាល់ឪពុកនោះទេ ផ្ទុយទៅវិញ គេធ្លាប់ប្រើអំពើហិង្សាលើគ្រួសារ និងមិនដែលខ្វល់ពីសុខទុក្ខប្រពន្ធកូននោះទេ ។ ដូច្នេះអ្នកស្រីថា កុំយកត្រូវតែខ្លួនឯង ។
អ្នកស្រី ជ័យ សុភ័ណ្ឌ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថា “ម៉េចមិននិយាយផងថា ពេលហ្នឹង ខ្ញុំខ្ចីលុយអ្នក មកព្យាបាលកូន ហើយមិនឲ្យ អាចបើកភ្នែកមើលកូនឈឺ ហើយសុំជំនួយ ឪមិនជួយទៀត តែសំណាងល្អ ដែលមានអ្នកទៃ មិនមែនជាសាច់ ជួយទៅវិញ ចេញមុខផង ឪម៉េចក៏មិនប្រកាសពេលហ្នឹង? ខ្លាកាច មិនស៊ីកូនឯង តែនេះឪល្អ បំផ្លាញកូនខ្លួនឯង អ្នកភ្លេចហើយមែន? ពេលខ្ញុំមានលុយ អ្នកមកខ្ចីខ្ញុំ នៅពេលហ្នឹង ខ្ញុំឲ្យអ្នកទៀត ប្រាប់គេផង កុំភ្លេចលឿនពេក ឆ្នាំមុនថ្មីៗតើ! ខ្ញុំមិនដែលបង្គាប់កូន មិនឲ្យស្គាល់អ្នក ពីពេលណា? ខ្ញុំនាំកូនៗទៅលេង 2 អាទិត្យមុន ហើយសិដ្ឋ ក៏ឧ ស្សាហ៍ទៅលេងដែរតើ! ចុះកូនដែលធ្លាប់ប្រកាសថា អត់ប៉ា ពីពេលណាមក? មានអត់ មិនដែលទេ ចុះអ្នកប្រើប្រាស់ហិង្សាក្នុងគ្រូសារកម្រិតធ្ងន់នោះ មានដឹងអត់ថា កូនៗនិងខ្ញុំ វាឈឺចាប់ប៉ុនណា មានដែលដឹងអត់? ហេតុអីពេលនេះ មកប្រកាសថា ឪល្អយ៉ាងនេះបង្ខូចជាន់កូនខ្លួនឯង ទាំងកូនមិនដឹងអីសោះ មានអាណិតកូនអត់ឪ? ប្លុកហ្វេសប៊ុក កូនៗចោលអស់ ហើយប្រាប់ខ្ញុំកុំឲ្យកូនមករក តែកូននៅតែរកឪរហូត អ្នកដែលឈឺចាប់នោះ កូនៗទេ ខ្ញុំក៏មិនដែរចង់រំលឹកការឈឺចាប់មួយដែរ ។ 18ឆ្នាំ ដែលខ្ញុំរស់នៅវេទនាយ៉ាងណា ខ្លួនប្រុសទេ តែចរិតស្រី គ្រប់គ្រងលុយកាក់ បិទសិទ្ធិមិនឲ្យរវល់នឹងម៉ែឪ បងប្អូន ចុះបែបហ្នឹង វាម៉េចវិញ? ខ្ញុំមិនខ្វល់ពីខ្លួនខ្ញុំទេ ចង់អ្នកណាថា ខ្ញុំយ៉ាងម៉េចក៏បាន ខ្ញុំក៏មិនតបតដែរ តែកុំប៉ះកូនៗខ្ញុំ បើអ្នកល្អហើយ នៅតាមរបៀបអ្នកទៅ កុំយកកូនមកធ្វើអាជីវកម្មអី“ ។
អ្នកស្រី ជ័យ សុភ័ណ្ឌ បានសរសេរបន្ថែម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “មិនមានអីប្លែកទេ បើប្តីល្អ ឪពុកល្អ គេមិនអាចចាកចេញមកឲ្យវេទនាទេ ។ សួរស្រីគ្រប់គ្នាផង បើបានប្តីដែលមិនឲ្យតម្លៃប្រពន្ធកូន ប្រើប្រាស់ហិង្សាក្នុងគ្រូសារបែបហ្នឹង ពេលញ៉ាំបាយ ក៏ឈ្លោះគ្នា វ៉ៃកូន ពេលម៉ោងបាយទឹក កូនរត់ជាន់ចានឆ្នាំង បែកខ្ចាត់ខ្ចាយ កូនភ័យខ្លាច មុខស្លេកស្លាំងគ្រប់គ្នា ខ្ញុំជាម្តាយ បេះដូងញ័រអស់ហើយ មិនមែនម្តង ក្នុងរយៈពេល 18ឆ្នាំ គិតទៅ ប្តីពិបាក ខ្ញុំជាប្រពន្ធ ក៏មិនដែលនៅស្រួលដែរ ពិបាកជាមួយរហូត តស៊ូជាមួយ គិតថា ថ្ងៃហ្នឹងមាន ជីវិតលែងពិបាកហើយ តែពេលមានបាន ក៏នៅតែជីវិតគ្រូសារក៏កាន់តែយ៉ាប់យ៉ឺនលើសដើម ឮតែជេរប្រមាថ វ៉ៃកូនបែកឈាម ដៃជើង ឃើញតែរបួសស្នាម ។ បើវ៉ៃកូន មិនដែលរករំពាត់តូចតាចទេ លេងសុទ្ធតែខ្សែភ្លើង បត់ជាពីរ បើមិនអ៊ីចឹង ក៏អំបោសដងឫស្សីដែរ វ៉ៃបាក់ហើយ ថែមខ្សែកុំព្យូរទ័រទៀត ទៅជួយក៏ទប់មិនជាប់ កម្លាំងគាត់ខ្លាំង ចិត្តជាម៉ែ ឈឺចាប់បំផុត កូន ពិសិដ្ឋ និងសុខលាភ ឆាយឡុង គ្មានកូនណាថាគេចផុតពីដៃគាត់ទាំងអស់ ឲ្យតែខឹង គឺដូចបិសាចចូលខ្លួនអ៊ីចឹង ។ សុខលាភ ភ័យរត់ចោលផ្ទះ ដេកតាមវត្ត ឬក៏ព្រៃក្រោយផ្ទះ កូននៅតូច តែអាចជួបរឿងគួរឲ្យខ្លាច អាយុទើប 10ឆ្នាំ តូចណាស់ ពេលកូនមកផ្ទះវិញ ដឹកកូនទៅប្តឹងប៉ូលិស ថាបើវាលួចគេ កុំប្រាប់គាត់ គ្មានលុយបង់ឲ្យទេ កូនណាក៏ខុសដូចគ្នាទាំងអស់ តែម៉ែឪគេអប់រំរហូត បានចេះស្តាប់ ហើយប្រឹងរៀន ក្លាយជាមនុស្សល្អ ។ គាត់ថាវ៉ៃ ព្រោះរឹង មិនស្តាប់គាត់ បានអាកើតស្តាប់តាមទាំងអស់ ថាឆ្វេង មិនអាចស្តាំ ថាស្តាំមិនអាចលិច សួរថា ក្មេងណាវាល្អម្ល៉ឹងៗ មានតែយើងជាឪម៉ែហ្នឹង ចាំមើលថែ ប្រៀនប្រដៅគ្រប់ពេលទេ។ សួរពិសិដ្ឋ ទៅ ដឹងហើយ មួយតួខ្លួន សល់តែអណ្តាតមួយ ដែលមិនបានត្រូវវាយ មិនមែនមិនឲ្យវ៉ៃ តែគេមានរបៀបវ៉ៃកូន មិនមែនវ៉ៃរបៀបព្រៃ ដូចគេចាប់ចោរ ហើយត្រូវគេព្រួតវ៉ៃអ៊ីចឹង ខឹងកូនស្អីក៏ចោលដែរ ពិសិដ្ឋ ឪគប់ម៉ាកូនសោ ចំភ្នែក ខ្ទាំឈាម ១ខែកន្លះ បានបាត់ ។ ពិសិដ្ឋ នៅភ្នំពេញ ក៏មិនឆាតសួរសុខទុក្ខ ម៉េចហើយកូន មានលុយចាយអត់កូន? តែមិនដែលសួរទេ ដៀលកូនសុទ្ធតែអាឈាមកប់ អត់កំណើត ។ កូនប្រាប់ មិនចង់ច្រៀងទៀតទេ ចង់រ៉េប ព្រោះគាត់ស្រលាញ់ ហើយចង់និពន្ធខ្កួនឯង ឆ្លើយមកវិញ មិនអាចម៍ទេ រៀនមិនចប់ថ្នាក់ទី5 ផង ថាកូនចេញមកមិនកើត ម៉ែប្រាប់កូនថា ធ្វើទៅ ឲ្យតែមិនប៉ះពាល់ដល់សង្គមនិងគ្រូសារ ម៉ាក់ជឿជាក់ថា កូនពូកែ ហើយអាចធ្វើបាន» ។

អ្នកស្រី ជ័យ សុភ័ណ្ឌ បន្តទៀតថា «ក្រោយៗទៀត មានរឿងក្តៅក្រហាយ ព្រោះគាត់កាច វ៉ៃប្រពន្ធដែរ ឲ្យតែនិយាយវែកច្រើន ហិង្សាគ្រប់កន្លែង តាំងពីធ្វើការតាមវត្ត រហូតលក់ទូរស័ព្ទ នៅផ្សារដើមក្រឡាញ់ និងផ្លូវ 30 ភ្នំបូក រហូតទិញផ្ទះនៅសំបួរ នៅត្រង់ណា ផ្អើលខ្មាសគេត្រង់ហ្នឹង ហើយមិនចម្លែកទេ ដែលគាត់បំភ្លៃថា កូនមិនទទួលស្គាល់គាត់ ព្រោះអីម្តាយគាត់ បង្កើតគាត់ផង នៅគាត់ជេរកាត់កាល់ចោល ចុះទម្រាំកូនគាត់អ្នកបង្កើត រឿងអីគាត់ធ្វើមិនបាន ជួបហើយ កូនបែបដូចគាត់ កូនៗល្អជាងគាត់ផង មិនខឹងឪ ហើយនៅអាណិតប៉ា ថាប៉ាចាស់ មកពីគាត់បែបហ្នឹង បានខ្ញុំរស់នៅកើត ក៏សុំគាត់លេងលះ ហើយប្រាប់គាត់ថា មិនយកអ្វីទាំងអស់សុំយកលុយ 10ម៉ឺន លុយខ្មែរ ហើយផ្ញើកូនសិន ចាំមានផ្ទះ មកយកកូនវិញ។ គេនៅមិនកើត គេឆ្អែត ដើរចេញ ថាគេមានប្រុសថ្មី តែជាសិទ្ធិគេយកអ្នកណាល្អ ចេះឲ្យតម្លៃប្រពន្ធ គេយកហើយ គេមើលថែកូនដែលមិនមែនជាឈាមគេផង ល្អជាងខ្លួនដែលជាឪ ។ ឲ្យលុយខ្ញុំ 14000$ ដោយសារឲ្យខ្ញុំផ្ទេរកម្មសិទ្ធិទ្រព្យសម្បតិ្តទាំងអស់ទេ កុំអីក៏គាត់មិនឲ្យផង 18ឆ្នាំ វេទនាមើលកូនបី ម្នាក់ឯង ហើយប្រាប់ថា ចែកកេរឲ្យកូន ក្នុងម្នាក់ 4000$ ពីរនាក់អស់ 8000$ ។ សិដ្ឋ ឲ្យ 2000$ ហើយសង 2000$ ហើយឲ្យខ្ញុំ 2000$ ទាំងពេលកាលម៉ែខ្ញុំការឲ្យហើយចែកលុយឲ្យទៀត គាត់មានលុយការ 180$ ។ គ្មានអ្នកណាចង់បានអីពីគាត់ ឲ្យតែមានក្តីសុខនឹងប្រពន្ធក្រោយបាន រឿងចប់យូរឆ្នាំ មានគ្រូសាររៀងខ្លួនហើយ តែមកបង្ករឿងច្រណែនខ្ញុំនិងកូន មានក្តីសុខជាងនៅជាមួយគាត់ ដឹងបាយក្តៅក្រហាយបែបនេះ បើអ្នកជាឪល្អមែន កុំបន្តទៀតអី ចប់ត្រឹមហ្នឹងទៅ អាណិតសិដ្ឋ កូនរងទុក្ខផ្លូវចិត្តតាំងតែពីតូច តែមិនដែលនិយាយឲ្យអ្នកណាដឹងទេ ជាពិសេស ហ្វេនៗរបស់គាត់។ អ៊ីចឹងហើយ បានទឹកមុខពិសដ្ឋ ស្រពោនច្រើនជាងសើច ព្រោះរឿងគាត់ហ្នឹង ខ្ញុំឈឺចាបពេកហើយ ។ សូមអង្វរប៉ា នៅរៀងខ្លួនទៅ បើតាំងខ្លួនថាឪល្អហើយនោះ អាណិតកូនៗផង ខ្ញុំអង្វរអ្នក បេះដូងកូនវះកាត់ ជាមិនទាន់ដាច់ផង“ ៕ កុលបុត្រ