Friday, May 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្រីគ្រុនឈាម បាត់ជីពចរ៦ដង ពេទ្យគន្ធបុប្ជា សង្គ្រោះទាន់

ក្មេងស្រីគ្រុនឈាម បាត់ជីពចរ៦ដង ពេទ្យគន្ធបុប្ជា សង្គ្រោះទាន់

ខេត្តសៀមរាប ៖ កុមារីវ័យ ១០ឆ្នាំម្នាក់ មកពីខេត្តព្រះវិហារ បានកើតមានអាការជំងឺគ្រុនឈាមកម្រិតធ្ងន់ និងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ព្យាយាមជួយសង្គ្រោះ បានរួច ផុតពីសេចក្តីស្លាប់ បន្ទាប់ពីបាត់ជីពចរ ជាច្រើនលើក។

មន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីការសង្គ្រោះជីវិតកុមារីម្នាក់ អាយុ១០ឆ្នាំ មកពីខេត្តព្រះវិហារ រួចផុតពីសេចក្តីស្លាប់ដោយសារតែជំងឺគ្រុនឈាម កម្រិតធ្ងន់។

កុមារីនេះ បានសម្រាកព្យាបាល រយៈពេល១៤ថ្ងៃពេញ នៅមន្ទីរពេទ្យជយវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងដំណាក់កាលនៃការព្យាបាល កុមារីរូបនេះ បានបាត់ជីពចរ ចំនួន៦ដង មានទឹកដក់ក្នុងស្រោមសួត និងដង្ហក់ក្នុងពេលដកដង្ហើម ព្រោះតែមេរោគនៃជំងឺគ្រុនឈាម។ បន្ទាប់ពីព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងការប្រើប្រាស់ប្លាស្មា អស់ចំនួន ១០ប្លោក បច្ចុប្បន្នកុមារី មកពីស្រុករវៀង រូបនេះ បានជាពីជំងឺគ្រុនឈាម និងត្រលប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹម។

សូមជម្រាបជូនថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ និងប្រកប ដោយគុណភាពខ្ពស់៕

RELATED ARTICLES