Thursday, June 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងស៊ីសងអនឡាញ ឃាត់ខ្លួនជនបទេស៦នាក់

បង្ក្រាបល្បែងស៊ីសងអនឡាញ ឃាត់ខ្លួនជនបទេស៦នាក់

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងសណ្ឋាគារ រីលែក្ស (Relax) ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានរកឃើញជនបរទេសស្នាក់ចំនួន៦នាក់ ដែលជនជាតិឥណ្ឌូ នេស៊ី ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារ រីលែក្ស (Relax) ស្ថិតនៅតាម ផ្លូវ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយលោកថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ សហគ្រាស និងខ្នងផ្ទះនានា ពិសេស គឺឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា ។

ក្នុងការចុះត្រួពិនិត្យនេះ កម្លាំងអាជ្ញាធរបានរកឃើញឧបករណ៍អេឡិចត្រូនិក មួយចំនួន ដូចជា ៖ ម៉ូនីទ័រ ចំនួន១គ្រឿង Leptop ៤គ្រឿង ទូរស័ព្ទដៃ ចំនួន៣៤គ្រឿង ក្នុងនោះ ក្រុមការងារជំនាញការិយាល័យប្រឆាំងបទ ល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថា ជាល្បែងស៊ីសងអនឡាញខុសច្បាប់ មិនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។

ក្រោយបញ្ចប់ត្រួតពិនិត្យ ជនបរទេសទាំង៦នាក់ខាងលើ រួមនិងសម្ភារៈ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕

RELATED ARTICLES