Tuesday, June 23, 2026
Homeតារាខ្មែរថុល សុភិទិ រឿងធំជាមួយអ្នកគាំទ្រ K-Pop

ថុល សុភិទិ រឿងធំជាមួយអ្នកគាំទ្រ K-Pop

ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ បានបង្ខំចិត្តលុបចោលការច្រៀងសម្ដែង Concerts ធំមួយ ដោយសាតែមានភាពចម្រូងចម្រាសជាមួយអ្នកគាំទ្រ (Fan) មួយចំនួន ដែលជាអ្នកគាំទ្រ K-Pop ទើបកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកបានថ្លែងសារគួរភ្ញាក់ផ្អើលថា «បើខ្ញុំល្អគ្រប់១០ នោះម៉្លេះខ្ញុំក្លាយជាព្រះ ទៅហើយ» ។ លោកថា នឹងសុំក្រុមហ៊ុន ឲ្យតារាផ្សេងទៅច្រៀងកម្មវិធីនោះ ជំនួសលោក។

លោក ថុល សុភិទិ ថ្លែងសារទៅ Fan របស់ K-Pop ថា «កុំដដែលៗពេក! ម៉េចតាំងពីដើមមក អ្នកឯងល្អគ្រប់ដប់មែន ? ហើយបើខ្ញុំល្អគ្រប់ដប់ មិនដែលខុស ខ្ញុំកើតជាព្រះហើយ! អ្នកណាក៏មានប្រវត្តិមិនល្អដែរ កុំយករឿងចាស់ មកនិយាយដដែលៗពេក! ទៅមើលឲ្យសប្បាយទៅ ខ្ញុំសុំមិនប៉ះពាល់ជាមួយហ្វេន K-Pop ទេ? Bye ចាំខ្ញុំសុំក្រុមហ៊ុន រកអ្នកមក Replaced ខ្ញុំ! ខ្ញុំសុំបញ្ចប់វគ្គជាមួយហ្វេន K-Pop ចាប់ពីថ្ងៃនេះតទៅ កុំរករឿងខ្ញុំទៀត ខ្ញុំមិនដែលប៉ះពាល់អ្នកលើសពី 2ដងទេ»។

 ជាមួយគ្នានេះដែរ លោក Vannada Meas ដែលអះអាងថាជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់លោក ថុល សុភិទិ បានបញ្ជាក់នៅថ្ងៃតែមួយជាមួយលោក ភិទិ ថា «ពីខ្ញុំបាទជាអ្នកគ្រប់គ្រងការងាររបស់ភិទិ ទាំងស្រុង ខ្ញុំពិតជាគោរពតាមការសម្រេចរបស់គាត់ ដែលគាត់ស្នើសុំលុបចោលការសម្តែងរបស់គាត់ ជាមួយ Ganzberg Super Idol ហើយខ្ញុំពិតជាចង់សុំទោសដោយចេញពីចិត្ត ទៅកាន់ក្រុមហ៊ុន Ganzberg ដែលពួកយើងសម្រេចចិត្តដោយមិនបានឆ្លងកាត់ការពិភាក្សាបានល្អិតល្អន់ ដោយហេតុផលចង់បន្ថយកម្តៅនៅលើ Social Media។  ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Ganzberg នឹងយោគយល់ អធ្យាស្រ័យមកកាន់ពួកខ្ញុំ ជាក្រុមការងារ ក៏ដូចជាសិល្បករដែរស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្ញុំ  ក៏ដូចជាអ្នកគាំទ្រភិទិ នឹងយោគយល់ដូចគ្នា»។

គួរបញ្ជាក់ថា ថុល សុភិទិ មិនធ្លាប់មានជម្លោះជាមួយ Fan ទេ ប៉ុន្ដែពេលនេះ លោកបែរជាមិនអាចទ្រាំទ្របានចំពោះ Fan របស់តារា K-Pop ដែលមិនពេញចិត្តលោក រហូតដល់ត្រូវចោលលុយធំ ព្រោះសម្រេចចិត្តលុប ចោលការច្រៀងសម្ដែងរបស់ខ្លួនតែម្ដង ។ យ៉ាងណា សុភិទិ និងអ្នកគ្រប់គ្រង មិនបានបញ្ជាក់ឲ្យច្បាស់ទៅ Fan ពីដើមហេតុរបស់លោក ជាមួយ Fan របស់ K-Pop នោះឡើយ ។

 ថុល សុភិទិ តាំងពីបានជួបស្នេហ៍អ្នកលក់ឡេ អនឡាញ អ្នកមេម៉ាយកូន១ សាច់សខ្ចី ឡុង ម៉ានីន មក ពេលនេះលោកជិះរថយន្ដទំនើប ៣គ្រឿង ឆ្លាស់គ្នា គឺ Rolls Royce តម្លៃជាង ១លានដុល្លារ និង Lamborghini ២គ្រឿង តម្លៃ ជិត១លានដុល្លារ ដែលតារាផ្សេងៗទៀត ពិបាកដេញទាន់ការលេងម៉ូដរថយន្ដកូនមន្រ្ដីធំផ្កាយ២ រូបនេះ។ ប៉ុន្ដែសុភិទិ ក្រោយចេញពីហង្សមាស ចូលGenmusix ជិត ៣ឆ្នាំនេះ លោកមិនសូវមានបទចម្រៀងល្បីៗដូចមុនឡើយ ។ យ៉ាងណា តារាលេងម៉ូដសាក់រូបនេះ កាន់តែហ៊ឺហាដល់កំពូល ព្រោះគ្រាន់តែរថយន្ដទាំង ៣គ្រឿង របស់លោក តម្លៃជិត ២លានដុល្លារ ទៅហើយ និងពេលធ្វើដំណើរទៅច្រៀង ដើរកម្សាន្ដ តែងតែមានអង្គរក្សបើករថយន្ដជូន និងតាមហែហមការពារ មិនចាញ់ឧកញ៉ា ឬមន្រ្ដីធំៗទេ ។

អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ រូបនេះ មិនទាន់មានដំណឹងដឹកដៃគូស្នេហ៍ ឡុង ម៉ានីន ចូលរោងការទេ បើទោះជានៅថ្ងៃខួបកំណើតម៉ានីន គម្រប់២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកសុភិទិ ធ្លាប់លុតជង្គង់ បំពាក់ចិញ្ចៀនពេជ្រ ឲ្យសង្សារ និងសុំនាងរៀបការក្ដី ។          

ក្រៅពីថុល សុភិទិ តារាជ្រើសគូស្នេហ៍ជាស្រ្ដីមេម៉ាយ មានដូចជា លោក រស់ រាជ្ជសាល, អ៊ិន សុបញ្ញា ហៅផាណូ, បឺររី, ព្រីង ច័ន្ទបុត្រ និងលោក ជា វិបុល ជាដើម ៕

RELATED ARTICLES