Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិHazard ពេលវេលាឈ្នះ World Cup របស់ប៊ែលហ្ស៊ិក បានមកដល់ហើយ

Hazard ពេលវេលាឈ្នះ World Cup របស់ប៊ែលហ្ស៊ិក បានមកដល់ហើយ

កីឡាករខ្សែប្រយុទ្ធក្លឹប Chelsea បាននិយាយថា ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក មានកីឡាករសម្បូរបែប ដែលស័ក្តិសមនឹងលើកពានបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។

កីឡាករ Hazard បាននិយាយថា រូបខ្ញុំផ្ទាល់ខ្សែប្រយុទ្ធ De Bruyne និង Lukaku  សុទ្ធតែមានទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់​ សមល្មមនឹងឈ្នះពានបាល់ទាត់ពិភពលោក។

កីឡាករ Harzard បាននិយាយថា “ឆ្នាំនេះ ក្រុមរបស់យើងមានទម្រង់លេងល្អ ហើយកីឡាករភាគច្រើនលេងនៅក្នុងក្លឹបកំពូលរបស់ប្រីមីញេលីក”។

ខ្សែប្រយុទ្ធចាស់វស្សារូបនះ បានបន្តទៀតថា ប្រសិនបើយើងរួមកម្លាំងគ្នាពីពេលនេះទៅ  យើងនឹងទទួលលទ្ធផលល្អ។ កុំពឹងផ្អែកតែមកលើខ្ញុំតែម្នាក់ឯង យើងត្រូវលេងទាំង២៣នាក់។

ក្រុមប៊ែលហ្ស៊ិក បានបង្ហាញខ្លួនបាល់ទាត់ ពិភពលោកចំនួន១២ដង តែអត់ដែលឈ្នះពានបាល់ទាត់ពិភពលោកនោះទេ តែធ្លាប់បានចំណាត់ថ្នាក់លេខ៤ម្តង កាលពីឆ្នាំ១៩៨៦។

កាលពីឆ្នាំ២០១៤ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានឡើងមកដល់វគ្គ៨ក្រុម តែចាញ់អាហ្សង់ទីន ១ទល់នឹង០៕

RELATED ARTICLES