Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិក្រុមហ៊ុនហូលីវូដ និងក្រុមហ៊ុនក្នុងស្រុក នឹងចាប់ផ្តើមថតខ្សែភាពយន្តនៅរូងភ្នំថាំហ្លួង

ក្រុមហ៊ុនហូលីវូដ និងក្រុមហ៊ុនក្នុងស្រុក នឹងចាប់ផ្តើមថតខ្សែភាពយន្តនៅរូងភ្នំថាំហ្លួង

ក្រោយពីបេសកកម្មជួយសង្គ្រោះក្មេង និងគ្រូបង្វឹក ចំនួន១៣នាក់ ដែលជាប់នៅក្នុងរូងភ្នំថាំហ្លួង រយៈពេល១៧ថ្ងៃ ទទួលបានជោគជ័យ ឥឡូវនេះក្រុមហ៊ុនថតខ្សែភាពយន្តហូលីវូដ និងក្រុមហ៊ុនក្នុងស្រុក បានសម្តែងការចាប់អារម្មណ៍ចង់ថតខ្សែភាពយន្ត នៅទីនោះ។ នេះបើយោងតាម លោក Anan Wongbenjarat អគ្គនាយកនាយកដ្ឋានក្រសួងទេសចរណ៍។

លោក Anan  បាននិយាយថា ក្រុមហ៊ុនភាពយន្តសហរដ្ឋអាមេរិក បានបញ្ជូនគណៈប្រតិភូមួយចំនួន មកបំពេញទស្សនកិច្ចនៅរូងភ្នំថាំហ្លួង នឹងទីកន្លែងផ្សេងៗទៀតនៅខេត្តឆៀងរ៉ៃ ក្នុង គោលបំណងសិក្សាពីលទ្ធភាពថតខ្សែភាពយន្ត ពាក់ព័ន្ធទៅនឹងជីវិតក្រុមកីឡាករក្មេងៗ នឹងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំថាំហ្លួង នាពេលកន្លងមក។

អគ្គនាយកក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា រូងភ្នំថាំហ្លួង បានទាញចំណាប់អារម្មណ៍ពីបណ្តាលប្រទេសនៅលើពិភពលោក អស់រយៈពេលជាង២សប្តាហ៍កន្លងមកនេះ ហើយនៅក្នុងនោះ ក៏មានក្រុមហ៊ុនភាពយន្តបរទេសធំៗ បានប្រមូលផ្តុំគ្នាមកទីនេះផងដែរ។ តាម ច្បាប់ភាពយន្តរបស់ប្រទេសថៃ ប្រសិនបើក្រុមហ៊ុនបរទេសណាចំណាយលុយថតរឿងអស់ ត្រឹម៥០លានបាត ក្រសួងនឹងបង្វិលប្រាក់ត្រឡប់មកឱ្យក្រុមហ៊ុនវិញ ចំនួន១៥ទៅ២០%។

កាលពីឆ្នាំមុន នាយកដ្ឋានភាពយន្តថៃ បានឱ្យដឹងថា ការថតឯកសារនិងការថតខ្សែភាពយន្តនៅក្នុងប្រទេសថៃ ដែលមានចំនួន៨១០ ដែលបានចំណាយទឹកប្រាក់ច្រើនជាង៣ពាន់លានបាត ដែលក្នុងនោះ ប្រទេសចិន ឈរលំដាប់លេខ១ និងឥណ្ឌា។

នាយកដ្ឋានភាពយន្ត មានគម្រោងសាងសង់សារមន្ទីរមជ្ឈមណ្ឌលទេសចរណ៍ ដើម្បីចាប់ដំណើរការថតរឿង ស្តីអំពីក្រុមកីឡា Wild Boar និងដំណើរការសង្គ្រោះក្មេងទាំង១៣នាក់៕

RELATED ARTICLES