ទោះបីជាមានការអង្វរកពីសហភាព អឺរ៉ុប ឱ្យមានការលើកលែងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ យ៉ាងណាក្តី ទីបំផុត រដ្ឋបាលរបស់លោកដូណូលា់ ត្រាំ នៅតែមិនព្រមស្តាប់ ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសនេះដដែល។
នៅក្នុងលិខិតផ្ញើទៅកាន់បណ្តាលប្រទេសនៅអឺរ៉ុប លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិក បានច្រានចោលការតវ៉ារបស់សហភាពអឺរ៉ុប ដោយសារតែខ្លួនចង់ដាក់សម្ពាធកម្រិតខ្ពស់មួយទៅលើប្រទេសអ៊ីរ៉ីង់។
សហភាពអឺរ៉ុប ព្រួយបារម្ភថា ទណ្ឌកម្មនេះនឹងធ្វើឱ្យអន្តរាយដល់បញ្ហាជំនួញ រាប់ពាន់លានដុល្លារ របស់បណ្តាប្រទេសនៅក្នុងុតំបន់អឺរ៉ុប ដែលធ្វើវិនិយោគជាមួយនឹងប្រទេសអ៊ីរ៉ង់។ កាលពីឆ្នាំ២០១៧ បណ្តាលប្រទេសនៅអឺរ៉ឺប នាំទំនិញចូលប្រទេសអ៊ីរ៉ង់ មានទំហំទឹកប្រាក់១២,៩ពាន់លានដុល្លារ និងនាំចូលពីអុរ៉ីង៉់ វិញ មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ។ តម្លៃនៃការនាំចូលនេះ បានកើនឡើងស្ទើរតែពីរដង បើប្រៀបធៀបទៅនឹងទូរលេខ កាលពីឆ្នាំ២០១៦។
គួររំលឹកថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមកលើប្រទេសអ៊ឺរ៉ង់ សាជាថ្មី កាលពីីខែឧសភា ឆ្ន្នាំ២០១៨ ក្រោយពេលដែលសហរដ្ឋអាមេរិកិ ប្រកាសដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បន្ទាប់ពីរកឃើញថា ប្រទេសអ៊ឺរ៉ង់ នៅតែបន្តលួចលាក់ផលិតថាមពលអាវុធនុយក្លេអ៊ែរ៕
