Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិប្រជាជនឥណ្ឌូណេស៊ី សម្លាប់ក្រពើ៣០០ក្បាល គ្រាន់តែខំស្លាប់មនុស្សម្នាក់

ប្រជាជនឥណ្ឌូណេស៊ី សម្លាប់ក្រពើ៣០០ក្បាល គ្រាន់តែខំស្លាប់មនុស្សម្នាក់

កាលពីថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្ន្នាំ២០១៨ អ្នកភូមិនៅក្នុងខេត្ត Papua ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់សត្វក្រពើជិត៣០០ក្បាល បន្ទាប់ពីបុរសម្នាក់ត្រូវបានខាំសម្លាប់ ដោយសត្វក្រពើនៅក្នុងឧទ្យានមួយ។

អាជ្ញាធរនៅក្នុងតំបន់នោះ បាននិយាយថា ពួកគេមិនអាចទប់ស្កាត់ប្រជាជនជាច្រើន ដែលផ្ទុះកំហឹងដោយសារតែសត្វ្វក្រពើបានខាំសម្លាប់បុរសម្នាក់ ហើយពួកគេក៏បាននាំគ្នាវាយសម្លាប់ក្រពើអស់២៩២ក្បាល ដើម្បីជាការសងសឹក។

អ្នកភូមិម្នក្នា់ ត្រូវបានសត្វ្វក្រពើខាំសម្លាប់ កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍មុន ក្នុងខណៈពេលដែលគាត់កំពុងតែដើរបេះបន្លែនៅក្បែររបងកន្លែងចិញ្ចឹម និងបង្កាត់សត្វក្រពើ។

យោងតាមប្រភពពីម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បានឱ្យដឹងថា គាត់បានឮសំឡេងស្រែកឱ្យជួយ ហើយភ្លាមៗនោះ គាត់ក៏បានរត់សំដៅទៅទីនោះ ហើយក៏បានឃើញសត្វក្រពើមួយក្បាល កំពុងតែវាយប្រហារអ្នកដើរបេះបន្លែ។

បន្ទាប់ពីធ្វើបុណ្យសពរួចរាល់ កាលពីថ្ងៃសៅរ៍ អ្នក្នភូមិរាប់រយនាក់ក៏បាននាំគ្នាប្រមូលផ្តុំគ្នានៅកន្លែងកសិដ្ឋិនាចិញ្ចឹមក្រពើ ហើយក៏បានប្រើប្រាស់ញញួរ កាំបិត និងកាំភ្លើង វាយសម្លាប់សត្វក្រពើ បើទោះជាមានការរារាំងពីម្ចាស់កសិដ្ឋានយ៉ាងណាក៏ដោយ។

កសិដ្ឋានចិញ្ចឹមក្រពើនេះ មានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការចិញ្ចឹម និងបង្កាត់សត្វក្រពើទឹកប្រៃ និងប្រភេទសត្វក្រពើ មកពីប្រទេស New Guinea សម្រាប់អភិរក្ស និងធ្វើជំនួញ៕

RELATED ARTICLES