លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រកាសពីថ្ងៃអាទិត្យ ថា ទី15 ខែកក្កដា ឆ្ន្នាំ2018 ថា សហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង បានព្រមព្រៀងគ្នាបើកប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េ ជាង5300នាក់ ដើម្បីបញ្ជូនត្រឡប់ទៅមាតុភូមិវិញ។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា សហរដ្ឋអាមេរិកិ និងកូរ៉េខាងជើង នឹងរួមដៃគ្នាស្វែងរកទីតាំងទាហានអាមេរិក ដែលបាត់ខ្លួន ប៉ុន្តែ លោកស្រីមិនបានបញ្ជាក់ថា នឹងឹចាប់ផ្តើមដំណើរការនៅពេលណានោះទេ។
ប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ជាង5000នាក់នោះ បានចាប់ផ្តើមតាំងពីឆ្ន្នាំ1996 ប៉ុន្តែ ត្រូវបានផ្អាកដំណើរការទៅវិញ កាលពីឆ្នាំ2005 ដោយសារតែភាពតានតឹងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
លោក Pompeo បានហៅជំនួបប្រជុំជាមួយភាគីកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ថា ទទួលបានលទ្ធផលផ្លែផ្កា សហប្រតិបត្តិការ នឹងការប្តេជ្ញាចិត្តខ្ពស់។ បន្ថែមទៅនឹងសេចក្តីប្រកាសរួមស្វែងរកអដ្ឋិធាតុអាមេរិក និងកូរ៉េខាងជើង កំពុងតែធ្វើការរួមគ្នាដើម្បីបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ចំនួន200នាក់ ក្នុងរយៈពេល14ទៅ 21ថ្ងៃ។
កាលពីមុន មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា វាអាចនឹងប្រើពេលជាច្រើនឆ្នាំ ដើម្បីបញ្ជាក់ថា អដ្ឋិធាតុទាំងអស់នោះ ជាទាហានអាមេរិក ឬក៏យ៉ាងណា។ ការបញ្ជូនអដ្ឋិធាតុទាហានអាមេរិក វិលត្រឡប់ទៅមាតុភូមិ វិញ គឺជឺរាបៀបវារៈមួយដែលបានចុះកិច្ចព្រមព្រៀងនៅក្នុងជំនួបប្រជុំរវាងលោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 កន្លងទៅ៕