នៅក្នុងពិធីបើកសម័យប្រជុំរដ្ឋសភា ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Mohamed ទី៥ បានមានព្រះរាជបន្ទូលថ្លែងទៅកាន់អង្គប្រជុំ អំពាវនាវឱ្យមានការស្ងាត់ស្ងៀម ការបង្រួបបង្រួមឯកភាពជាតិ និងសន្តិភាព។
ព្រះរាជបន្ទូលរបស់ព្រះអង្គ បានកើតឡើងចំពេលដែលប្រទេសម៉ាឡេស៊ី កំពុងតែស្ថិតនៅក្នុងភាពតានតឹង រើសអើងពូជសាសន៍ បន្ទាប់ពីការបោះឆ្នេត្នា កាលពីខែឧសភា កន្លងទៅ ដែលបានទម្លាក់នាយករដ្ឋមន្ត្រី Najib Razak ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ។

ការសម្តែងព្រះទ័យព្រួយបារម្ភរបស់ព្រះអង្គ ដោយសារតែរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក Mohamad Mahathir ហាក់ដូចជាព្រងើយកន្តើយទៅនឹងបញ្ហាពូជសាសន៍ និងជំនឿសាសនា។
បញ្ហាពូជសាសន៍ ភាសា និងសាសនា គឺវឺផ្សារាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងឹនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានជនជាតិមូស្លីម ប្រហែលជា៦០% ស្មើនឹង៣២លាននៃចំនួនប្រជាជន លាយឡំជាមួយនឹងជនជាតិចិន និងជនជាតិភាគតិចឥណ្ឌា។

ប្រទេសម៉ាឡេស៊ី មានបទពិសោធន៍ដ៏ល្វីងជូរចត់ កាលពីឆ្នាំ១៩៦៩ ដោយសារតែមានកូដកម្មប្រឆាំងទៅនឹងពូជសាសន៍ ដែលជាស្រមោលមួយអន្ទោលតាមប្រាណ រហូតមកដល់បច្ចុប្បន្ននេះ៕