Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិត្រាំ ៖ ខ្ញុំនិយាយខុស ចំពោះការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់រុស្ស៊ី មកលើសហរដ្ឋអាមេរិក

ត្រាំ ៖ ខ្ញុំនិយាយខុស ចំពោះការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់រុស្ស៊ី មកលើសហរដ្ឋអាមេរិក

ក្រោយពីរងសម្ពាធខ្លាំង ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់លោក ក៏ដូចជា គណបក្សប្រជាធិបតេយ្យ ស្ទើរតែរបូតចេញពីតំណែងកៅអីប្រធានាធិបតី បន្ទាប់ពីធ្វើអត្ថាធិប្បាយការពារប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធទៅនឹងការជ្រៀតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ ឥឡូវនេះលោកបានចេញមុខសារភាពកំហុសនៅចំពោះមុខសមាជិកសភា ថា លោកពិតជាបាននិយាយខុស នៅពេលដែលធ្វើសន្និស្នីទរួមជាមួយលោកពូទីន នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ដ៍ ពិតប្រាកដមែន។

ថ្លែងទៅកាន់អ្នក្នយកព័ត៌មាននៅឯសតវិមាន ត្រាំ បាននិយាយថា ខ្ញុំបានប្រើប្រាស់ពាក្យច្រឡំ ដោយប្រើពាក្យថា អាចជំនួសឱ្យការប្រើពាក្យថា មិនអាច (would be instead of wouldn’t be) ដែលធ្វើឱ្យមានការយល់ច្រឡំបែបនេះ។ ជាការពិត ខ្ញុំបានទទួលស្គាល់ភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិក ដែលបានចោទប្រកាន់ថា រុស្ស៊ី គឺជាអ្នកនៅពីក្រោយ និងជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលជួយឱ្យដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតី។

កំហឹងរបស់តំណាងរាស្ត្រអាមេរិក បានកើតឡើង ក្រោយពីត្រាំ បាននិយាយថា រុស្ស៊ី មិនបានជាប់ពាក់ព័ន្ធទៅនឹងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ទេ បើទោះជាមានរបាយការណ៍ច្បាស់លាស់យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ មុនជំនួបប្រជុំជាមួយលោកពូទីន ត្រាំ ក៏បានបន្ទោសរដ្ឋបាលរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមិនបានមើលឃើញពីចំណុចល្អរបស់ប្រទេសរុស្ស៊ី។

គួររំលឹកថា មុនជំនួបជាមួយពូទីន ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ី គ្មានហេតុផលណាមួយដើម្បីជ្រៀតជ្រែកទៅលើកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក បានចោទប្រកាន់ថា រុស្ស៊ី គឺជាអ្នកនៅពីក្រោយជ័យជម្នះរបស់លោកដូណាល់ ត្រាំ។ កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ចារកម្មរុស្ស៊ី១២នាក់ បានលួចហែកព័ត៌មានបោះឆ្នោត ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ ត្រាំ បានថ្លែងរិះគន់រដ្ឋបាលមុនៗរបស់ទីក្រុងវ៉ាស៊ីនតោន ថា ជាគោលនយោបាយដ៏ល្ងង់ខ្លៅ ដោយចាត់ទុកប្រទេសរុស្សុី ជាសត្រូវ៕

RELATED ARTICLES