Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិឥណ្ឌា បាក់អគារស្លាប់៣ របួស១០នាក់

ឥណ្ឌា បាក់អគារស្លាប់៣ របួស១០នាក់

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី18 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា ហេតុការណ៍បាក់អគារ ផ្ទះល្វែង កម្ពស់6ជាន់ នៅទីក្រុងញូវ ដេលី បានសម្លាប់មនុស្សយ៉ាងហោចណាស់3នាក់ និងមួយចំនួនទៀត កំពុងបាត់ខ្លួន សង្ស័យកប់នៅក្នុងគំនរបាក់បែក។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារ៍ នៅក្នុងតំបន់ Greater Noida ប្រទេសឥណ្ឌា ចម្ងាយ45គីឡូម៉ែត្រ ពីញូវដេលី។

ជាការពិតអគារផ្ទះល្វែងកម្ពស់6ជាន់នេះ បានសាងសង់រួចរាល់តាំងពី2-3ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនសូវមានមនុស្សចូលទៅរស់នៅទេ។ អ្នកនៅទីនោះ ភាគច្រើន គឺជាកម្មករសំណង់អគារនេះផ្ទាល់តែម្តង។

អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយ បាននិយាយថា យ៉ាងហោចណាស់ មានកម្មករ12នាក់ទៀត ដែលត្រូវបានគេសង្ស័យថា ជាប់នៅក្នុងគំនរបាក់បែកនោះ បើទោះជាប្រតិបត្តិការរុករកមិនទាន់បានប្រទះឃើញពួកគេយ៉ាងណាក៏ដោយ។

គួររំលឹកថា ការរំលំបាក់អគារនៅក្នុងប្រទេសឥណ្ឌា វាគឺជារឿងធម្មតាទៅហើយ នៅក្នុងចន្លោះពីខែមិថុនា ដល់ខែកញ្ញា៕

RELATED ARTICLES