យោងតាមអ្នកនាំពាក្យប្រធានាធិបតីបារាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្ន្នាំ២០១៨ ថា លោកម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងស្ថិតក្នុងការបណ្តេញចេញពីតំណែង បន្ទាប់ពីរកឃើញថា អង្គរក្សរបស់លោកម្នាក់បានវាយទៅលើអ្នកតវ៉ាតាមដងផ្លូវនៅទីក្រុងប៉ារីស កាលខែឧសភា កន្លងទៅ។
ផ្អែកទៅលើខ្សែអាត់វីដេអូ ដែលបានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញថា បុរសម្នាក់ដែលពាក់ពួកការពារប៉ូលិស បានវាយទៅលើបាតុករម្នាក់ ក្រោយមក ក៏ត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ប្រធានាធិបតីម៉ាក្រុង។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះ តុលាការក្រុងប៉ារីស បានបើកការស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកការពិត។
គួរបញ្ជាក់ថា កាលពីខែឧសភា សហជីពពលករបានដង្ហែបាតុកម្មដែលតែងតែប្រារឰធ្វើជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសបារាំង ហើយក៏មានការប៉ះទង្គិចជាមួយនឹងប៉ូលិស។
តាមសាក្សីម្នាក់ បានបង្ហាញថា បុរសដែលនៅក្នុងខ្សែអាត់វីឌីអូនោះ ពិតជាអង្គរក្សប្រធានាធិបតីម៉ាក្រុង ពិតប្រាកដមែន។ ក្រោយមកគាត់ក៏ត្រូវបានប្រធានអង្គរក្សលោកប្រធានាធិបតី កោះហៅចូលបំភ្លឺ និងព្យួរការងាររយៈពេល១៥ថ្ងៃ ខណៈដែលបុរសរងគ្រោះ បាននិយាយថា ការដាក់ទណ្ឌកម្មនោះ គឺវឺតាចិតួចពេក៕