Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យ បំពុលចារកម្មរុស្ស៊ី

ប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យ បំពុលចារកម្មរុស្ស៊ី

ក្រោយពីស៊ើបអង្កេតអស់រយៈពេល៥ខែ ទីបំផុត ប៉ូលិសអង់គ្លេស បានកំណត់អត្តសញ្ញាណជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងការបំពុលចារកម្មរុស្ស៊ី គឺឺលោក Sergei Skripla និងកូនស្រី Yulia នៅទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីខែមីនា។

ប្រភពនោះបាននិយាយថា ការស៊ើបអង្កេត គឺទទួលបានពីកាមេរ៉ា ដែលបំពាក់នៅអាកាសយានដ្ឋានចក្រភពអង់គ្លេស និងកាមេរ៉ា នៅទីក្រុង Salisbury ដែលលោក Sergei Skripla និងកូនស្រី Yulia ត្រូវបានគេបំពុលក្នុងការវាប្រហារមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានដាក់ការសង្ស័យ័ទៅលើរុស្ស៊ី។

ប្រភពដដែលនោះ បានឱ្យដឹងទៀតថា ដោយប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យថ្មី ២នាក់ នៅថ្ងៃនេះ។

ទោះជាយ៉ាងណាក្តី គេមិនទាន់បានបង្ហាញឱ្យសាធារណជនបានស្គាល់នោះទេ ខណៈពេលដែលដំណើរការស៊ើបអង្កេតកំពុងតែបន្តនៅឡើយ។ កាលពីដើមខែនេះ បុរសអង់គ្លេសម្នាក់ និងដៃគូរបស់គាត់ ក៏ត្រូវបានគេបំពុលស្លាប់ ដោយសារធាតុដូចគ្នាទៅនឹងអតីតចារកម្មរុស្ស៊ី និងកូនស្រីផងដែរ ប៉ុន្តែ សំណាងល្អលោក Sergei Skripla និងកូនស្រីមិនបានស្លាប់បាត់បង់ជីវិតនោះទេ៕

RELATED ARTICLES