Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិវៀតណាម បញ្ជូននិស្សិតអាមេរិក ចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល ត្រឡប់ទៅវិញ

វៀតណាម បញ្ជូននិស្សិតអាមេរិក ចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល ត្រឡប់ទៅវិញ

តុលាការវៀតណាម បានសម្រេចបញ្ជាឱ្យនិរទេសនិស្សិតអាមេរិក ដើមកំណើតវៀតណាម ដែលបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មបង្កហិង្សា កាលពីពេលថ្មីៗនេះ ទៅសហរដ្ឋអាមេរិក វិញ។

លោក William Nguyen ត្រូវបានរកឃើញកំហុសបង្កអស្ថេរភាពសង្គម។ គាត់ត្រូវបានចាប់ឃុំខ្លួន កាលពីខែមិថុនា ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងងហូជីមិញិ ប្រឆាំងទៅនឹងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលត្រូវូបានប្រជាពលរដ្ឋវៀតណាម ព្រួយបារម្ភថា នឹងគ្របដណ្តប់ដោយវិនិិយោគទុនជនជាតិចិន។ ប្រជាជនវៀតណាម ព្រួយបារម្ភចំពោះការផ្តល់ដីសម្បទាន99ឆ្នាំ ជួលទៅឱ្យចិន វិនិយោគ។

ទាក់ទងទៅនឹងបញ្ហានេះ លោក Mike Pompeo ក្រសួងការពារជាតិអាមេរិក ធ្លាប់បានលើកឡើងពីករណីនិស្សិតអាមេរិក ជាមួយនឹងអាជ្ញាធរវៀតណាម។

លោក Nguyen និងត្រូវបានបញ្ជូនភ្លាមៗចេញពីប្រទេសវៀតណាម ទៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ម្សិលមិញនេះ។ ស្ថានទូតអាមេរិក នៅក្នុងទីក្រុងហាណូយ បានសម្តែងការពេញចិត្តជាមួយនឹងឹលទ្ធផលនេះ។

អ្នកនាំពាក្យស្ថានទូតអាមេរិក លោក James Thrower បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា យើងបានដឹងថា ការសម្រេចចិត្តរបស់តុលាការ នឹងត្រូវនិរទេសនិស្សិតរូបនេះត្រឡប់ទៅវិញ បន្ទាប់ពីមានការបង់ប្រាក់ពិន័យ។

និស្សិតរូបនេះ អាចនឹងជាប់គុក7ឆ្នាំ ប្រសិនបើរកឃើញថា មានកំហុសបង្កឱ្យមានអំពើហិង្សាកុប្បកម្មប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍ត៍បំន់សេដ្ឋកិច្ចពិសេសថ្មី។ ក្រោយកុប្បកម្ម អាជ្ញាធរបានឃុំខ្លួនមនុស្សជាង100នាក់ ដោយសារតែកុប្បកម្មនោះបានក្លាយទៅជាអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិ មានដូចជា ស្ថានីយប្រេងឥន្ធនៈ រថយន្ត និងបង្ករបួសស្នាមដល់អាជ្ញាធរប៉ូលិស។

លោក Nguyen គឺជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Yale នៅក្នុងរដ្ឋតិចសាស់ បានធ្វើដំណើរមកលេងប្រទេស វៀតណាម ចំពេលដែលមានបាតុកម្មកើតឡើង  ហើយលោកក៏បានចូលរួមនៅក្នុងបាតុកម្មនោះ។

ប្រភពពីក្រុមគ្រួសារ និងមិត្តភក្តិបានឱ្យដឹងថា និស្សិតរូបនេះត្រូវបានវាយនឹងដំបងចំក្បាល និងខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។ ក្រុមគ្រួសាររបស់លោកបានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ1975មកម៉្លេះ៕

RELATED ARTICLES