Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីបារាំង នឹងបណ្តេញអង្គរក្សរបស់ខ្លួនចេញពីតំណែង

ប្រធានាធិបតីបារាំង នឹងបណ្តេញអង្គរក្សរបស់ខ្លួនចេញពីតំណែង

យោងតាមប្រភពព័ត៌មានពីការិយាល័យប្រធានាធិបតី ចេញផ្សាយកាលពីថ្ងៃសុក្រ ទី20 ខែកក្កដា ឆ្ន្នាំ2018 បានឱ្យដឹងថា លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចចិត្តបណ្តេញអង្គរក្សរបស់ខ្លួន ដែលត្រូវបានថតជាប់នៅក្នុងកាមេរ៉ា ក្រោយប្រើហិង្សាទៅលើបាតុករ កាលពីខែមិថុនា ចេញពីតំណែង។

បុរសដែលបានប្រើប្រាស់អំពើហិង្សាទៅលើបាតុករ កាលពីខែមិថុន៉ា កំពុងត្រូវបានប៉ូលិសស៊ើបសួរពាក់ព័ន្ធទៅនឹងករណីបង្កហិង្សា។ ការសម្រេចចិត្តរបស់លោកម៉ាក្រុង បានកើតឡើងបន្ទាប់ពីកៅអីប្រធានាធិបតីរបស់លោក កំពុងទទួលរងការបណ្តេញចេញក្រោយពីសារព័ត៌មានក្នុងស្រុក  បានចេញផ្សាយពីអង្គរក្សរបស់លោកបានប្រព្រឹត្តអំពើហិង្សាកាលពីពេលកន្លងមក។ អង្គរក្សរបស់លោកត្រូវបានគេស្គាល់ឈ្មោះថា Alexandre Benalla បានពាក់មួកប៉ូលិស ហើយបានចាប់ស្ត្រីម្នាក់ វាយនឹងឹដំបង កាលពីថ្ងៃទី01 ខែឧសភា ក្នុងអំឡុងពេលក្រុមបាតុករដើរដង្ហែក្បួនទៅកាន់ការិយាល័យប្រធានាធិបតី។

ក្រោយពីបែកធ្លាយខ្សែអាត់វីឌីអូ មេដឹកនាំគណបក្សប្រឆាំង បានរិះគន់ទៅលើលោកម៉ាក្រុង ដែលមិនបានបណ្តេញអង្គរក្សនោះភ្លាមៗ ផ្ទុយទៅវិញបានរក្សាភាពស្ងៀមស្ងាត់៕

RELATED ARTICLES