លោកស្រីថេរិសា ម៉ៃ នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស និយាយប្រាប់សហភាពអឺរ៉ុប ថា អង់គ្លេស នឹងមិនទទួលយកសំណើដោះស្រាយបញ្ហាព្រំដែន ដែលជាបន្លា ដើម្បីជជែកគ្នានៅក្នុងវេទិកាចាកចេញពីសហភាពអឺរ៉ុបនោះទេ។ បញ្ហានោះ គឺឺខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសអៀរឡង់ខាងជើង ដែលមានជម្លោះជាមួយអង់គ្លេស។
ថ្លែងសុន្ទរកថានៅក្នុងទីក្រុងបែលហ្វាស ប្រទេសអៀរឡង់ខាងជើង កាលពីថ្ងៃសុក្រ លោកស្រីម៉ៃ រំពឹងឹថា នឹងធ្វើការរិះគន់ទៅលើគម្រោងការរាំងខ្ទប់របស់សហភាពអឺរ៉ុប ដែលប្រទេសអៀរឡង់ នៅតែមានចំណងជិតស្និទ្ធជាមួយនឹងឹសហភាពអឺរ៉ុប បន្ទាប់ពីអង់គ្លេស ចាកចេញពីអង្គការមួយនេះ។
សំណើនោះ គឺមានបំណងចៀសវាងការធ្វើជញ្ជាំងព្រំដែនរឹងមាំរវាងអៀរឡង់ខាងជើង និងចក្រភពអង់គ្លេស ដែលនឹងបន្សល់ទុកឱ្យសហភាពអឺរ៉ុប នៅតែជាផ្នែកមួយរបស់អង់គ្លេស និងអៀរឡង់ខាងជើង ដែលបញ្ហាធ្វើឱ្យប្រទេសនេះនៅក្នុងប្លុករបស់សហភាពអឺរ៉ុប ដដែល។ ហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដូចជា ប៉ុស្តិ៍ត្រួតពិនិត្យ ពន្ធគយ ត្រូវបានដកចេញ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលនាំសន្តិភាពទៅឱ្យប្រទេសអៀរឡង់ខាងជើង កាលពីចុងទសវត្សរ៍ទី៩០។
លោកស្រីបានបន្តទៀតថា កិច្ចព្រមព្រៀងនេះ បានប្រឆាំងទៅនឹងកិច្ចព្រមព្រៀង កាលពី២០ឆ្នាំមុន ដែលគេហៅថា Good Friday Agreement។ ជំហរដ៏រឹងមាំរបស់លោកស្រី ទៅលើបញ្ហានេះ នឹងបង្កឱ្យមានការព្រួយបារម្ភថា អង់គ្លេស និងសហភាពអឺរ៉ុប នឹងឹបរាជ័យទៅលើកិច្ចព្រមព្រៀងទំនាក់ទំនងនាពេលអនាគត មុនពេលដែលប្រទេសអង់គ្លេស ដល់ពេលវេលាមួយដើរចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំក្រោយ៕