Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិរលកកម្តៅកំពុងវាយប្រហារប្រទេសជប៉ុន ស្លាប់ជាង៤០នាក់ បន្ទាប់ពីគ្រោះទឹកជំនន់

រលកកម្តៅកំពុងវាយប្រហារប្រទេសជប៉ុន ស្លាប់ជាង៤០នាក់ បន្ទាប់ពីគ្រោះទឹកជំនន់

ក្រោយទឹកជំនន់វាយប្រហារ ដែលបានសម្លាប់មនុស្សជាង១០០នាក់ នៅជប៉ុន ឥឡូវនេះគ្រោះធម្មជាតិមួយទៀត បាននិងកំពុងវាយប្រហារប្រទេសជប៉ុន សាជាថ្មី គឺបឺញ្ហាការកើនឡើងកម្តៅរហូតទៅដល់ជាង៤១អង្សារ។

គិតចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា រហូតមកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋជប៉ុន ចំនួន៤៤នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ហើយគ្រាន់តែកាលពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា ពលរដ្ឋជប៉ុន ចំនួន១១នាក់ នៅទីក្រុង Kyodo បានស្លាប់បាត់បង់ជីវិត ខណៈដែលសីតុណ្ហភាព កើនឡើងត្រឹមតែ៣៨អង្សារសេតែប៉ុណ្ណោះ។ ចំណែកឯនៅទីក្រុង Kumagaya សីតុណ្ហភាពបានហក់ឡើងដល់៤១,១អង្សារសេ ខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន។ នេះបើយោងតាមភ្នាក់ងារឧតុនិយមជប៉ុន។

ភ្នាក់ងារដដែលនេះ បានព្យាករណ៍ថា សីត៉ីណ្ហភាពនឹងបន្តកើនឡើងលើសពី៣៥អង្សារ សម្រាប់អ្នករស់នៅលើកោះ Honshu, Shkoku និង Kyushu។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានព្រមានឱ្យពលរដ្ឋជប៉ុន ចាត់វិធានការណ៍ដ៏សមស្រប ដើម្បីការពារទប់ទល់នឹងកម្តៅ ដែលក្នុងនោះ រួមមានញ៉ាំទឹកឱ្យបានច្រើន ចៀសឱ្យឆ្ងាយពីកន្លែងណាដែលមានពន្លឺខ្លាំង និងប្រើប្រាស់ម៉ាស៊ីនត្រជាក់៕

RELATED ARTICLES