Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ចង់ឱ្យអាមេរិក បង្កើតសន្ធិសញ្ញាសន្តិភាព មុនពេលរំលាយអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើង ចង់ឱ្យអាមេរិក បង្កើតសន្ធិសញ្ញាសន្តិភាព មុនពេលរំលាយអាវុធនុយក្លេអ៊ែរ

កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលបានបន្តពីមុនមកដល់ពេលនេះ គឺពឹងផ្អែកទាំងស្រុងទៅលើឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យមានភាពប្រាកដប្រជា និងយល់ព្រមគ្នាទៅលើកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងព្យុងយ៉ាង ជាមុនសិន មុននឹងឹឈានទៅដល់ការរំលាយអាវុធនុយក្លេអ៊ែរ។

នេះបើយោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ម្នាក់ ដែលបានថ្លែងប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ ២០១៨។

មន្ត្រីដដែលនោះបានឱ្យដឹងទៀតថា ប្រសិនបើសហរដ្ឋអាមេរិក គ្មានបំណងដាក់ជំនួសនៅកិច្ចព្រមព្រៀងសន្តិភាព ដែលអាចបញ្ចប់សង្គ្រាមកូរ៉េ ជាមួយនឹងកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយ ដែលធានាអាយុជីវិតដល់របបលោកគីម ជុងុអ៊ុន ទីក្រុងព្យុងយ៉ាង ទំនងជាមិនជជែកពិភាក្សាបន្ថែមទៀត ទៅលើការរំលាយអាវុធនុយក្លេអ៊ែរនោះទេ។

តាមច្បាប់សហរដ្ឋអាមេរិក ដើម្បីបង្កើតសន្តិសញ្ញាសន្តិភាពមួយ ត្រូវការការយល់ព្រមដោយសំឡេង២ភាគ៣ នៃសមាជិកព្រឹទ្ធសភា។

កូរ៉េខាងជើង កំពុងតែដាក់សម្ពាធទៅលើរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ឱ្យដកបំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរទៅនឹងការធ្វើតេស្តមីស៊ីល និងរំលាយអាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន មានសង្គ្រាមជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៥០ ហើយទំនាក់ទំនងរបស់ពួកគេ មិនសូវបានល្អនោះទេ រហូតមកដល់រដ្ឋបាលដូណាល់ ត្រាំ ទើបមានជំនួបប្រជុំប្រវត្តិសាស្ត្រមួយ ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី៕

RELATED ARTICLES