Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី

អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសស៊ីរី បន្ទាប់ពីយន្តហោះនេះបានហោះរំលោភចូលដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី ២៤ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីអ៊ីស្រាអែល ដដែលនោះបានឱ្យដឹងទៀតថា យន្តហោះចម្បាំងប្រភេទ Sukhoi ផលិតនៅប្រទេសរុស្ស៊ី បានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួនចំនួន២គីឡូម៉ែត្រ នៅពេលនោះ មីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែល ក៏បានបាញ់ទម្លាក់តែម្តង ប៉ុន្តែមិនបានបញ្ជាក់ពីវាសនាអ្នកបើកបរយន្តហោះចម្បាំងថា ស្លាប់ឬរស់នោះទេ។

ទាក់ទងទៅនឹងហេតុការណ៍នេះ ទូរទស្សន៍រដ្ឋស៊ីរី ដកស្រង់ប្រភពពីមន្ត្រីយោធា បានឱ្យដឹងថា សត្រូវអ៊ីស្រាអែល បានវាយប្រហារមកលើគោលដៅយន្តហោះចម្បាំងរបស់ខ្លួន ខណៈដែលយន្តហោះនេះហោះល្បាតនៅក្នុងតំបន់ Yarmouk Basin ដែលមានជម្លោះក្នុងទឹកដីស៊ីរី។

តំបន់នេះ គឺជាតំបន់មួយចុងក្រោយ ដែលនៅសេសសល់ភាគខាងត្បូងប្រទេសស៊ីរី ហើយមិនទាន់បានគ្រប់គ្រងដោយរដ្ឋាភិបាលនៅឡើយ ខណៈដែលកងកម្លាំងនៅទីនោះ គឺគាំទ្រដោយយោធារបស់រុស្ស៊ី។

ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទ អ៊ីស្រាអ៊ែល ក៏បានបាញ់មីស៊ីលចំនួន២គ្រាប់ ចេញពីប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនតម្រង់ទៅរកមូលដ្ឋានបាញ់រ៉ុកែតរបស់ស៊ីរី។ អ៊ីស្រាអ៊ែល បាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី ចុងក្រោយកាលពីឆ្នាំ២០១៤៕

RELATED ARTICLES