Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិសិង្ហបុរី ប្រកាសផ្តល់ជំនួយ ស្របពេលដែលប្រទេសឡាវ ស្លាប់19នាក់ និងបាត់ខ្លួនជិត100នាក់

សិង្ហបុរី ប្រកាសផ្តល់ជំនួយ ស្របពេលដែលប្រទេសឡាវ ស្លាប់19នាក់ និងបាត់ខ្លួនជិត100នាក់

តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានឡាវ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃពុធ ទី25 ខែកក្កដា ឆ្ន្នាំ2018 ថា រហូតមកដល់ពេលនេះ មនុស្សចំនួន19នាក់ បានស្លាប់បាត់បង់ជីវិតមនុស្ស ជាង3000នាក់ទៀត កំពុងត្រូវការសង្គ្រោះបន្ទាន់ និងមនុស្សចំនួន2851នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ដោយឡែក ប្រភពព័ត៌មានពី BBC បានឱ្យដឹងដែរថា យ៉ាងហោចណាស់មនុស្សជាង100នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ ជាមួយគ្នានេះដែរ ប្រជាជនជាង6000នាក់ មកពីភូមិចំនួន6 ត្រូវបានទឹកជន់លិចផ្ទះសម្បែង  និងខូចខាតផលដំណាំ សត្វពាហនៈរបស់ពួកគេ។

នៅថ្ងៃពុធ នេះ រដ្ឋាភិបាលឡាវ ក៏បានចេញសេចក្តីអំពាវនាវរកជំនួយសង្គ្រោះ ដល់ប្រជាពលរដ្ឋឡាវ ដែលរងផលប៉ះពាល់។ ជាការឆ្លើយតបប្រទេសសិង្ហបុរី ក៏បានចេញមុខប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសឡាវ ភ្លាមៗដែរ។

លោកលី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា យើងបានទាក់ទងទៅរដ្ឋាភិបាលឡាវ ដើម្បីផ្តល់ជំនួយ យើងនឹងជួយទៅតាមអ្វីដែលយើងអាចធ្វើបាន៕

RELATED ARTICLES